ក្រុមហ៊ុន Airbus គ្រោងនឹងបង្កើនផលិតកម្មយន្តហោះ ដោយនិយាយថា ខ្លួនមើលឃើញពីការស្ទុះងើបឡើងវិញត្រឹមកម្រិតមុនមានជំងឺរាតត្បាតកូវីដ១៩ នៅត្រឹមឆ្នាំ ២០២៥។
ក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើលោកនេះ បាននិយាយថា ខ្លួននឹងបង្កើនចំនួនផលិតយន្តហោះធុន A320neo របស់ខ្លួនច្រើនជាង ១០ ភាគរយ ពីចំនួន ៤០ គ្រឿងក្នុងមួយខែ ដល់ ៤៥ គ្រឿងនៅចុងឆ្នាំនេះ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Airbus ក៏បានកំណត់គោលដៅថ្មី ដោយនឹងផលិតយន្តហោះឲ្យបានចំនួន ៦៤ គ្រឿងក្នុងមួយខែ គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៣។
លោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បាននិយាយថា “ផ្នែកអាកាសចរណ៍កំពុងចាប់ផ្តើមងើបឡើងវិញពីវិបត្តិកូវីដ១៩ ហើយ”៕