លោក Jeff Bezos គឺជានាយកប្រតិបត្តក្រុមហ៊ុន Amazon ដែលបានបង្កើនក្រុមហ៊ុន Amazon ពីគេហទំព័រលក់សៀវភៅតាមអ៊ីនធឺណេត ទៅជាក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណេតធំជាងគេ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោក Andy Jassy នឹងកាន់តួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon នៅថ្ងៃទី ៥ ខែកក្កដា។
ក្រុមហ៊ុន Amazon.com ដែលមានមូលដ្ឋាននៅទីក្រុង Seattle បានប្រកាសថាលោក Jeff Bezos បានចុះចេញពីតំណែងជានាយកប្រតិបត្តិកាលពីខែកុម្ភៈ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ទេ។ លោក Jassy ដែលជាអ្នកកាន់ដំណែងជំនួសគាត់ បច្ចុប្បន្នកំពុងបើកក្រុមហ៊ុនអាជីវកម្ម Cloud- Computing។
បន្ថែមពីនេះ យោងតាមការចុះផ្សាររបស់គេហទំព័រ Washington បាននិយាយថា៖ បច្ចុប្បន្ននេះលោក Jeff Bezos មានអាយុ ៥៧ឆ្នាំ និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ១៨៩.២ពាន់លានដុល្លារ។ បើទោះបីជាលោកលាលែងពីដំណែងជា CEO របស់ក្រុមហ៊ុន Amazon ក៏ពិតមែន ប៉ុន្តែលោកនឹងកាន់ដំណែងផ្សេងមួយទៀតគឺ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Amazon ហើយនឹងផ្តោតលើ ផលិតផល និងគំនិតផ្តួចផ្តើមថ្មីៗ។ បន្ថែមពីនេះ លោកក៏មានគម្រោងផ្តោតលើក្រុមហ៊ុនដែលបានបណ្តាក់ទុនផ្សេងៗទៀត មានដូចជា៖ ក្រុមហ៊ុនរ៉ុកក្កែត ឈ្មោះ Blue Origin និងក្រុមហ៊ុនការសែតរបស់គាត់ជាដើម៕