យោងតាមការរាយការណ៍ពី The Wall Street Journal នៅថ្ងៃអាទិត្យនេះ បានបង្ហាញថាសណ្ឋាគារដែលជាក្រុមហ៊ុនរបស់គ្រួសារអតីតប្រធានធិបតីសហរដ្ឋអេមេរិចលោក Donald Trump បានឈានដល់កិច្ចព្រមព្រៀងលក់សិទ្ធជួលនៃសណ្ឋាគារ Trump International Hotel ក្នុងតម្លៃ ៣៧៥លានដុល្លារ។
បន្ថែមពីនេះ សណ្ឋាគាដែលស្ថិតនៅក្នុងទីក្រុង Washington, D.C., ដែលក្រុមហ៊ុនលោក Trump កំពុងដំណើរការនេះ នឹងត្រូវបានជួលដោយក្រុមហ៊ុនវិនិយោគ CGI Merchant Group ដែលជាក្រុមហ៊ុនវិនិយោគនៅទីក្រុងម៉ៃអាមី(Miami) ខណៈប្រតិបត្តិការត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២។
ជាមួយការជួលនេះ ក្រុមហ៊ុន CGI Merchant Group គ្រោងនឹងដកឈ្មោះ Trump ចេញពីសណ្ឋាគារ ដើម្បីធ្វើការចុះកិច្ចសន្យាព្រមព្រៀងថ្មីជាមួយ Hilton Worldwide ដើម្បីផ្តល់នូវសិទ្ធគ្រប់គ្រងថ្មី និងដាក់ស្លាកយីហោ Waldorf Astoria របស់ Hilton។
យោងតាមគណៈកម្មាធិការគ្រប់គ្រងប្រជាធិបតេយ្យ (Democratic-Control Committee) បានបង្ហាញថាលោក Trump បានរាយការណ៍ថា សណ្ឋាគារនេះអាចរកប្រាក់ចំណូលអោយគាត់បានច្រើនជាង ១៥០លានដុល្លារក្នុងកំឡុងនៃពេលគាត់កាន់ដំណែងតំណែង នឹងមានការខាតបង់អស់ចំនួន ៧០លានដុល្លារ។
ក្នុងនោះដែរគណៈកម្មាធិការបានរកឃើញថាសណ្ឋាគារនេះទទួលបានការបង់ប្រាក់ជាង ៣,លានដុល្លារពីរដ្ឋាភិបាលបរទេស ដែលស្មើរនឹង ៧ ៤០០យប់នៅសណ្ឋាគារ៕