ជំងឺរាតត្បាតកូវីដ១៩ នៅតែមិនអាច់រារាំងការនាំចេញផ្លែឈើស្រស់ប្រទេសថៃនៅឆ្នាំនេះ ដោយតួលេខថ្មីបានបង្ហាញពីការកើនឡើង ៤២,២% នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២១ ដោយសារមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន។
លោក Phusit Ratanakul Sereroengrit អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (Trade Policy and Strategy Office) ក្នុងប្រទេសថៃ បាននិយាយថា ឆ្នាំ ២០២១ មើលទៅនឹងក្លាយជាឆ្នាំមាសសម្រាប់ពាណិជ្ជកម្មផ្លែឈើថៃ ដោយការនាំចេញផ្លែឈើរបស់ប្រទេសនេះបន្តពង្រីកយ៉ាងខ្លាំង ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗដទៃទៀត។
Sereroengrit បានបន្ថែមថា ការកើនឡើងនៃការនាំចេញមួយផ្នែក គឺជាគោលនយោបាយសកម្មដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Minister Jurin Laksanawisit ដែលបានចាត់តាំងឯកអគ្គរដ្ឋទូតពាណិជ្ជកម្មនៅបរទេស នូវតួនាទីរបស់អ្នកលក់របស់ប្រទេស និងការធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណិត និងក្រៅប្រព័ន្ធ រវាងអ្នកនាំចូលបរទេស និងពាណិជ្ជករផ្លែឈើថៃ។
សូមបញ្ជាក់ថា ការនាំចេញផ្លែឈើបានជួយជំរុញការនាំចេញកសិផលសរុបរបស់ប្រទេសថៃ ជាង ២០% នៅឆមាសទីមួយ នៃឆ្នាំ ២០២១។ នៅឆមាសទីមួយនៃឆ្នាំនេះ ប្រទេសថៃបាននាំចេញផ្លែឈើស្រស់ដែលមានតម្លៃស្មើនឹង ២,៨៩៦ ពាន់លានដុល្លារ ពោលគឺកើនឡើង ៤២,២១% ដោយក្នុងនោះផ្លែធូរ៉េនបាននាំមុខគេ (+៥៨,២៤%), ផ្លែមៀន (+៥១,៤៣%), ផ្លែស្វាយ (+៥០,០៩%), ផ្លែចេក (+១៨,៥៩) %), ផ្លែម្នាស់ (+៩៨,៨៥%), ផ្លែក្រូច (+៣៧៤,៧៥%) និង ផ្លែគូលេន (+៣២,៣៥%) ។
ទីផ្សារនាំចេញធំបំផុតនៃផ្លែឈើស្រស់របស់ប្រទេសថៃ គឺប្រទេសចិន ដែលមានចំនួនជាង ៨៣% នៃការនាំចេញ បន្ទាប់មកគឺហុងកុង វៀតណាម ម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕