យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ឥឡូវនេះតារាស្រី Rihanna បានក្លាយជាមហាសេដ្ឋី (Billionaire) និងជាតន្ត្រីការនី មានទ្រព្យមសម្បត្តិច្រើនបំផុតនៅលើពិភពលោក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀងប៉ុបរូបនេះមានទ្រព្យសម្បត្តិសរុបតម្លៃ ១,៧ ពាន់លានដុល្លារ ដោយក្នុងនោះការប៉ាន់ប្រមាណចំនួន ១,៤ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty របស់នាង។
ទ្រព្យសម្បត្តិដែលនៅសល់របស់នាងភាគច្រើនបានមកពីក្រុមហ៊ុនលក់ខោអាវទ្រនាប់ ឈ្មោះ Savage x Fenty ដែលមានតម្លៃប្រមាណ ២៧០ លានដុល្លារ និងប្រាក់ចំណូលរបស់នាងពីតន្រ្តី និងការសម្តែង។
Rihanna ដែលមានឈ្មោះពិតថា Robyn Fenty បានបើកដំណើរការក្រុមហ៊ុន Fenty Beauty នៅឆ្នាំ ២០១៧ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនទំនិញប្រណីត LVMH៕