កម្មវិធីចែករំលែកវីដេអូ TikTok កំពុងសាកល្បងប្រើមុខងារថ្មីហៅថា TikTok Stories ដែលមានលក្ខណៈស្រដៀងនឹងមុខងារនៅលើ Snapchat, Facebook និង Instagram ដែរ។
មុខងារ TikTok Stories នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលមាតិកាដែលបានបង្ហោះដោយគណនីដែលពួកគេ Follow ក្នុងរយៈពេល ២៤ ម៉ោង មុនពេលវាត្រូវបានលុប ដូចដែលមុខងារ Facebook Stories អីចឹងដែរ។
មុខងារ TikTok Stories នេះ ត្រូវបានបង្កើតឡើង ក្រោយ WhatsApp ដាក់ចេញនូវមុខងារមួយសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្ហោះរូបថត ឬវីដេអូ ដែលនឹងបាត់ទៅវិញបន្ទាប់ពីពួកវាត្រូវគេមើលឃើញរួច។
TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិន បានប្រាប់ថា “យើងតែងតែគិតអំពីវិធីថ្មីៗដើម្បីនាំមកនូវតម្លៃដល់សហគមន៍របស់យើង និងបង្កើនបទពិសោធន៍ថ្មីលើ TikTok”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “បច្ចុប្បន្នយើងកំពុងពិសោធន៍វិធីដើម្បីផ្តល់ឱ្យ creators នូវទ្រង់ទ្រាយបន្ថែម ដើម្បីនាំយកគំនិតច្នៃប្រឌិតរបស់ពួកគេទៅរកសហគមន៍ TikTok”៕