កម្មវិធីចែករំលែកវីដេអូខ្លី TikTok បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងប្រើស្វ័យប្រវត្តិកម្មបន្ថែមទៀត ដើម្បីលុបវីដេអូចេញពីវេទិការបស់ខ្លួន ដែលបំពានគោលការណ៍ community guidelines។
នាពេលបច្ចុប្បន្ន វីដេអូដែលបានបញ្ចូលទៅក្នុងវេទិកា Tiktok គឺឆ្លងកាត់ឧបករណ៍បច្ចេកវិទ្យាដែលធ្វើការដើម្បីសម្គាល់ និងកំណត់លើការបំពានណាមួយ ហើយបន្ទាប់មកត្រូវបានពិនិត្យម្តងទៀតដោយសមាជិកក្រុមសុវត្ថិភាព។ TikTok បាននិយាយថា ប្រសិនបើការរំលោភបំពានត្រូវបានរកឃើញ វីដេអូនឹងត្រូវលុបចេញ ហើយអ្នកប្រើប្រាស់នឹងជូនដំណឹង។
ក្រុមហ៊ុនដែលកាន់កាប់ដោយ ក្រុមហ៊ុន ByteDance ខាងលើ បានបន្ថែមថា ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត វានឹងចាប់ផ្តើមលុបចោលនូវប្រភេទមាតិកាមួយចំនួនដែលរំលោភបំពានគោលការណ៍ ស្តីពីសុវត្ថិភាពក្មេងមិនទាន់គ្រប់អាយុ, អាក្រាតមនុស្សពេញវ័យ និងសកម្មភាពផ្លូវភេទ ព្រមទាំងមាតិកាហឹង្សា និងសកម្មភាពខុសច្បាប់ផ្សេងៗ។
ក្រុមហ៊ុន Tiktok បានបន្ថែមទៀតថា ការធ្វើបែបនេះនឹងជួយដល់ក្រុមសុវត្ថិភាពរបស់ខ្លួន ឲ្យផ្តោតលើវីដេអូផ្សេង ដូចជា ការយាយី ព័ត៌មានមិនពិត និងអាកប្បកិរិយាស្អប់ខ្ពើម ជាដើម៕