TikTok កំពុងប្រឈមមុខនឹងផ្នែកច្បាប់ ពីអតីតស្នងការកុមាររបស់អង់គ្លេស England Anne Longfield ជុំវិញរបៀបដែលវាប្រមូល និងប្រើប្រាស់ទិន្នន័យរបស់កុមារ។
ពាក្យបណ្តឹងនេះត្រូវបានប្តឹងក្នុងនាមកុមាររាប់លាននាក់នៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលបានប្រើប្រាស់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok។
ប្រសិនបើទទួលបានជោគជ័យ កុមារដែលរងផលប៉ះពាល់អាចទទួលបានប្រាក់សំណងរាប់ពាន់ផោនឯណោះ។
ទោះជាយ៉ាងណាក៏ដោយ TikTok បាននិយាយថា ករណីនេះគឺគ្មានហេតុផលសមរម្យឡើយ ហើយខ្លួននឹងដោះស្រាយរឿងនេះ៕