ម្ចាស់កាសែត Daily Mail និងវេបសាយ MailOnline កំពុងប្តឹងក្រុមហ៊ុន Google ជុំវិញការចោទប្រកាន់ដែលថាម៉ាស៊ីនស្វែងរក (search engine) រៀបចំលទ្ធផលស្វែងរក។
ម្ចាស់កាសែតខាងលើបានចោទប្រកាន់ Google ថា មានការគ្រប់គ្រងច្រើនពេកលើការផ្សាយតាមអ៊ីនធឺណេត និងការបន្ទាបបន្ថោកនូវតំណភ្ជាប់ (link) ទាក់ទងនឹងរឿងរ៉ាវរបស់ខ្លួន ហើយឲ្យកាសែតផ្សេងឡើងវិញ។
ក្រុមហ៊ុននេះបានចោទប្រកាន់ក្រុមហ៊ុន Google ថា “ដាក់ទណ្ឌកម្ម” ដល់អ្នកផ្សព្វផ្សាយ នៅក្នុងចំណាត់ថ្នាក់របស់ខ្លួន ប្រសិនបើពួកគេមិនបានផ្សាយពាណិជ្ជកម្មគ្រប់គ្រាន់ នៅក្នុងទីផ្សាររបស់ Google។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Google បានហៅការចោទប្រកាន់នេះថា “មិនសមហេតុផល”។
ម្ចាស់កាសែតខាងលើ បានអះអាងថា អត្ថបទរបស់ខ្លួនពាក់ព័ន្ធនឹងរឿងរ៉ាវនៃសែរាជវង្ស ក្នុងឆ្នាំ២០២១ ត្រូវបានទម្លាក់ចំណាក់ថ្នាក់ នៅក្នុងលទ្ធផលនៃការស្វែងរកលើ Google។ កាសែតនេះបានបន្ថែមថា ប្រសិនបើអ្នកប្រើអង់គ្លេសស្វែងរកការអត្ថាធិប្បាយរបស់ Piers Morgan ទៅលើព្រះនាង Meghan បន្ទាប់ពីបទសម្ភាសន៍ជាមួយOprah Winfrey គឺបែរជាចេញអត្ថបទពាក់ព័ន្ធនឹងព្រះនាង Meghan លើកាសែត ឬគេហទំព័រតូចៗទៅវិញ៕