Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Burger King ប្រឡូកចូលទីផ្សារសាច់មាន់បំពង ជាលើកដំបូង
    សេដ្ឋកិច្ចពិភពលោក

    Burger King ប្រឡូកចូលទីផ្សារសាច់មាន់បំពង ជាលើកដំបូង

    March 16, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Burger Thailand ដែលជាប្រតិបត្តិករនៃហាងអាហារ Burger King មានបំណងជំរុញការលក់នៅឆ្នាំនេះ ឲ្យឈានដល់កម្រិតមុនពេលមានវិបត្តិ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩ ដោយបានប្រឡូកខ្លួនចូលទៅក្នុងទីផ្សារសាច់មាន់បំពង ជាលើកដំបូងបង្អស់។

    ពាណិជ្ជកម្ម

    លោក Tanawat Damnernthong អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនខាងលើ បាននិយាយថា តម្រូវការសម្រាប់សាច់មាន់បំពង នៅក្នុងឧស្សាហកម្មភោជនីយដ្ឋានអាហាររហ័ស (fast food) បានកើនឡើងពី ៧-៩% ជារៀងរាល់ឆ្នាំ ដោយមានម៉ាកចំនួន ១០ ចូលទៅក្នុងទីផ្សារនេះ ទោះបីជាមានជំងឺរាតត្បាតក៏ដោយ ដូចជា Choongman និង Gugu Chicken។

    Bonchon និង Texas ក៏បានចែកសាខាជាច្រើនកាលពីឆ្នាំមុនដែរ ខណៈភោជនីយដ្ឋានជប៉ុនមួយចំនួនបានផ្តល់ជូនសាច់មាន់បំពង តាមរយៈបណ្តាញចែកចាយរបស់ពួកគេ។ និន្នាការនេះបានរីកចម្រើនជាបណ្តើរៗ ជាមួយនឹងការផ្លាស់ប្តូរឥរិយាបទរបស់អតិថិជន។ ពួកគេជ្រើសរើសអាហារដែលមានល្បឿនលឿន និងសុខភាពល្អ (heathier fast food) ជាពិសេសអាហារដែលមានសាច់មាន់។

    សូមបញ្ជាក់ឲ្យដឹងដែរថា សាច់មាន់បំពង ទទួលបានការចូលចិត្តច្រើននៅទូទាំងពិភពលោកកាលពីឆ្នាំមុន មិនមែនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ៕

    Burger King Burger Thailand Fast Food ថៃ
    Share. Facebook Telegram WhatsApp
    Previous ArticleFoxconn គ្រោងពង្រីកអាជីវកម្មនៅវៀតណាម ហើយនឹងវិនិយោគ ៧០០ លានដុល្លារ
    Next Article ដំបូងបង្អស់លើលោក! បុគ្គលិក Uber នៅអង់គ្លេស នឹងមានប្រាក់ឈ្នួលថ្ងៃឈប់សម្រាក និងប្រាក់សោធន

    Related Posts

    ៨៥ឆ្នាំ នៅក្នុងវិស័យអាហារ តើនរណាជាអ្នកនៅពីក្រោយនៃការបង្កើតហាងមួយនេះ?

    December 2, 20251 Min Read

    ប្រើពេលដល់ទៅ ២៤ឆ្នាំ ទើប Colonel Sanders អាចបង្កើត KFC ដោយជោគជ័យបាន

    October 20, 20251 Min Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.