សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះនៅឆ្នាំ ២០២០ ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារវាត្រូវបានវាយប្រហារដោយជំងឺកូវីដ១៩ ប៉ុន្តែការធ្លាក់ចុះនេះគឺតិចជាងការរំពឹងទុក ហើយវាបានបញ្ចប់ឆ្នាំ ២០២០ ដោយកើនឡើងការនាំចេញ និងការគាំទ្រពីរដ្ឋាភិបាលដ៏ធំសម្បើម។
ទោះយ៉ាងណា ក្រុមអ្នកវិភាគបានព្រមានថា ទស្សនវិស័យរយៈពេលខ្លីអាចនឹងរដិបរដុប ដោយសារតែការរឹតត្បិតលើបញ្ហាកូវីដ១៩ ធ្វើឲ្យការប្រើប្រាស់ក្នុងស្រុកថយចុះ ហើយនៅតែបិទព្រំដែនសម្រាប់ភ្ញៀវទេសចរ រយៈពេល ៦ ខែ មុនពេលព្រឹត្តិការណ៍អូឡាំពិក ដែលត្រូវបានពន្យារពេលចាប់ផ្តើម។
គួរឲ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកមួយនេះ បានធ្លាក់ចុះសេដ្ឋកិច្ច ៤,៨% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៩ នៅពេលមានវិបត្តិហិរញ្ញវត្ថុសកល។
យ៉ាងណាមិញ តួលេខនេះគឺល្អប្រសើរជាងការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់គេហទំព័រ Bloomberg ដោយសារតែសន្ទុះក្នុងខែតុលាដល់ខែធ្នូ ដែលមានសេដ្ឋកិច្ចកើនឡើង ១២,៧% ពីត្រីមាសមុន ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ៕