ការនាំចូលយានយន្តនៅក្នុងខែមករា ឆ្នាំ២០២១ បានកើនឡើងដល់ ៨ ៣៤៣ គ្រឿង ដែលមានតម្លៃ ២១២,៥ លានដុល្លារកើន ៨៤,៧ ភាគរយ និង ៧៦,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះដែរការនាំចូលរថយន្តភាគច្រើនគឺមកពីប្រទេសថៃ និងឥណ្ឌូនេស៊ី ក្នុងតម្លៃជាមធ្យម ៣៥០ លានដុង (១៥ ០០០ ដុល្លារ) ដល់ ១,២ ពាន់លានដុង (៥២ ០០០ ដុល្លារ)។
ក្រុមអ្នកជំនាញបាននិយាយថា ទំហំនៃផលិតកម្ម, ការលើកលែងពន្ធ និងម៉ូដែលរថយន្តដែលមានតម្លៃសមរម្យ គឺជាកត្តាដែលបានអនុញ្ញាតឲ្យប្រទេសទាំងនេះ ទទួលបានចំណែកទីផ្សារធំនៅវៀតណាម។
យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ពីគយវៀតណាមកត់សម្គាល់ថា ការនាំចូលរថយន្តបានធ្លាក់ចុះ ២៤,៥ ភាគរយ មកត្រឹម ១០៥ ២០០ គ្រឿងកាលពីឆ្នាំមុន ស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ បានកាត់បន្ថយតម្រូវការ និងបង្ខំឲ្យឈ្មួញបញ្ឈប់ការធ្វើការ អស់រយៈពេលជាច្រើនសប្តាហ៍ នៅក្នុងខែមេសា៕