អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយនៅថ្ងៃច័ន្ទនេះថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើជំនួយបន្ថែម ចំនួន ៣៧,១ ពាន់លានបាត (១,២ ពាន់លានដុល្លារ) ដើម្បីជួយដល់អ្នកធ្វើការដែលមានប្រាក់ចំណូលទាប ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩។
អ្នកនយោបាយថៃ លោក Anucha Burapachaisri បាននិយាយប្រាប់នៅក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ចំនួន ៤ ០០០ បាតក្នុងម្នាក់ ដល់កម្មករសរុបចំនួន ៩,២៧ លាននាក់។
គួរឲ្យដឹងដែរថា ជំនួយសង្គ្រោះថ្មីនេះ បានអនុវត្តតាមគម្រោងថ្មី ដែលមានទំហំទឹកប្រាក់ចំនួន ២១០ ពាន់លានបាត (៧ ពាន់លានដុល្លារ) សម្រាប់ប្រជាជនថៃប្រមាណ ៣១ លាននាក់៕