ក្រុមហ៊ុនរថយន្តអាមេរិក General Motors បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០។ ខណៈពេលដែលប្រាក់ចំណេញសរុបបានធ្លាក់ចុះ ៤,៥ ភាគរយនៅឆ្នាំ ២០២០ ប៉ុន្តែវានៅតែអាចរកចំណូលបាន ៦,៤៣ ពាន់លានដុល្លារ។ ក្នុងនោះដែរ ក្នុងត្រីមាសទី ៤ តែឯង វាអាចរកចំណូលបាន ២,៨៥ ពាន់លានដុល្លារទៅហើយ។
ក្រុមហ៊ុន General Motors បានរាយការណ៍អំពីប្រាក់ចំណូលចំនួន ១២២ ពាន់លានដុល្លារកាលពីឆ្នាំមុន គឺធ្លាក់ចុះពី ១៣៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។
ទោះជាយ៉ាងណា ក្រុមហ៊ុន General Motors International បានខាតបង់ទឹកប្រាក់ចំនួន ៥២៨ លានដុល្លារ ដែលជាចំនួនមួយធ្វើឲ្យមានបញ្ហា ព្រោះថាក្រុមហ៊ុននេះបានខាតបង់ប្រាក់ ២០២ លានដុល្លាររួចទៅហើយ ក្នុងឆ្នាំ ២០១៩។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តខាងលើ បានសម្រេចនូវគោលដៅសន្សំការចំណាយ ៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។
គួរឲ្យដឹងដែរថា រោគរាតត្បាតកូវីដ១៩ មិនមែនជាបញ្ហាតែមួយគត់របស់ក្រុមហ៊ុន General Motors នោះទេកាលពីឆ្នាំមុនដោយការហៅរថយន្តត្រលប់ចូលមករោងចក្រវិញ ដោយសារតែពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ក៏ធ្វើឲ្យវាចំណាយលុយច្រើនផងដែរ៕