Browsing: អាជីវកម្មក្នុងស្រុក

ក្រុមហ៊ុន Ly Ly Food Industry Co., Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ​លោកជំទាវ​ឧកញ៉ា កែវ មុំ ដែលស្គាល់ជារោងចក្រផលិតនំកញ្ចប់ដំបូងគេមួយនៅកម្ពុជា។  ក្រុមហ៊ុនលីលី បង្កើតឡើងដំបូងជាសិប្បកម្មខ្នាតតូច មានបុគ្គលិកប្រហែល ២០ ទៅ ៣០នាក់ប៉ុណ្ណោះ។ មូលហេតុនៅពីក្រោយការបង្កើតក្រុមហ៊ុននេះ…

បច្ចុប្បន្ន សហគ្រិនស្រ្តីខ្មែរជាច្រើន ដែលមានសមត្ថភាពមិនធម្មតាក្នុងការដឹកនាំកែច្នៃ​ និងការផលិតចេញជាផលិតផលដែលមានទាំងគុណភាព​ ស្តង់ដារត្រឹមត្រូវ។ ជាពិសេសការចូលរួមរបស់ពួកគាត់ជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ស្រ្តីក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ទី១ អ្នកស្រី នុត​ សម្ជស្ស ស្ថាបនិកក្រុមហ៊ុន LSV បង្កើតឡើងក្នុងឆ្នាំ ២០១៣។ ជាស្រ្តីខ្មែរដែលមានជំនាញទៅលើការស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនឆ្នាំមកហើយ។ ម៉ាកយីហោធំៗដូចជា សាប៊ូអូកា សាប៊ូស្ពៃ…

ម្រេច ជាគ្រឿងផ្សំសំខាន់មួយសម្រាប់បង្កើនរសជាតិអាហារ។ បងប្អូនដឹងអត់ថា ម្រេចខ្មែរជាពិសេស ម្រេចកំពតមានការទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើរសជាតិ និងគុណភាពជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនផលិត និងកែច្នៃម្រេចក្នុងស្រុកមួយ Sela Pepper – សិលា ផិបភើ បង្កើតឡើងតាំងពីឆ្នាំ ២០១៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃបាននាំចេញប្រមាណជាង ១០ ប្រទេសហើយ។…

ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។ ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។…

ប្រសិនបើលោកអ្នកចង់ទទួលទានម្ហូបចិន-តៃវ៉ាន់-ហុងកុង ដោយពុំចាំបាច់ធ្វើដំណើរវែងឆ្ងាយ សូមកុំរំលងហាងកាហ្វេអាកុង ឬ Agong Bakery Cafe ដែលមានទីតាំងត្រឹមបឹងកេងកង ក្នុងទីក្រុងភ្នំពេញយើងនេះតែម្តង។ តាំងពីកាហ្វេឆ្នាំងដី និងនំបុ័ងផលិតដោយដៃ នៅអាកុងមានផ្តល់ជូនម្ហូបជាច្រើន ដែលបាននាំយករសជាតិប្លែកៗសម្រាប់មិត្តអ្នកញុំ។ បរិយាកាសនៅក្នុងហាង ២ ជាន់ ជាមួយការតុបតែងដោយគំនូរ ភ្លើង គ្រឿងសង្ហារឹម និងការបង្ហាញពីម្ហូបអាហារ…