Toyota bZ4X ជារថយន្តអគ្គិសនីដ៏លេចធ្លោមួយលើទីផ្សារ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យ រូបរាងទាក់ទាញ និងអាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយគួរសមផងដែរ។ រថយន្តនេះបានចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារមួយចំនួនកាលពីពាក់កណ្ដាលឆ្នាំ២០២២ ដោយតម្លៃរបស់វានៅសហរដ្ឋអាមេរិកគឺចាប់ពី ៤២ ០០០ដុល្លារ សម្រាប់ប្រភេទ XLE ស៊េរីឆ្នាំ២០២៣។ ងាកមកទីផ្សារកម្ពុជាឯណេះវិញ ក៏ឃើញមានរថយន្តអគ្គិសនីដ៏ទាក់ទាញនេះ ចរាចរណ៍លក់លើទីផ្សារផងដែរ។ តាមការប្រកាសលក់របស់ហាងលក់រថយន្តមួយកន្លែងបានបង្ហាញថា រថយន្ត Toyota bZ4X…
Browsing: យានយន្ត
[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ទើបតែប្រកាសចេញម៉ូតូអគ្គិសនីខ្នាតតូចឈ្មោះថា Motocompacto រំពឹងថាដាក់លក់លើទីផ្សារបរទេសនៅខែវិច្ឆិកា ក្នុងតម្លៃប្រមាណ ៩៩៥ដុល្លារ។ ម៉ូតូ Motocompacto ដ៏ទាក់ទាញនេះ បានផលិតដោយយកលំនាំតាមម៉ូតូបត់បានដ៏ល្បីរបស់ Honda កាលពីជំនាន់ឆ្នាំ១៩៨០ ដែលមានឈ្មោះថា Honda Motocompo។ ម៉ូតូខ្នាតតូចនេះ អាចបើកបរបានចម្ងាយ ១៩គីឡូម៉ែត្រ…
[ទីផ្សារបរទេស] រថយន្ត Rolls-Royce Spectre បានបង្ហាញវត្តមានលើទីផ្សារម៉ាឡេស៊ី ក្រោយពេលជិតមួយឆ្នាំដែលរថយន្តអគ្គិសនីប្រភេទ coupé នេះបានបង្ហាញវត្តមានលើទីផ្សារសកលលោក ពោលគឺកាលពីខែតុលា ឆ្នាំ២០២២។ ប្រភេទដែលដាក់លក់នៅម៉ាឡេស៊ី មានអាគុយដែលអាចបើកបរបានចម្ងាយដល់ ៥២០គ.ម ដែលអាគុយរបស់វាបញ្ជូនថាមពលដល់ម៉ូទ័រអគ្គិសនីមួយគូ អាចផលិតកម្លាំងបានសរុប ៥៨៥សេះ។ កម្លាំងនេះ អាចឲ្យរថយន្តអគ្គិសនីទម្ងន់ ២៨៩០គ.ម ស្ទុះពី…
[ទីផ្សារបរទេស] ក្រោយពីបានប្រកាសអំពីរោងចក្រផលិតរថយន្តអគ្គិសនីថ្មីដែលនឹងចាប់ផ្ដើមបញ្ចេញរថយន្តស៊េរីថ្មីនៅឆ្នាំ២០២៦រួចមក ក្រុមហ៊ុន Toyota បានបង្ហាញព័ត៌មានអំពីអាគុយថ្មី និងទំនើប ដែលនឹងត្រូវប្រើលើរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួន។ ក្រុមហ៊ុនរថយន្តជប៉ុននេះ នឹងពឹងផ្អែកលើអាគុយជំនាន់ថ្មីចំនួន៤ប្រភេទ ដោយក្នុងនោះមានចំនួន៣ មានប្រើប្រាស់អាគុយអេឡិចត្រូតបច្ចេកវិទ្យាថ្មី និងមួយទៀតគឺប្រើប្រាស់បច្ចេកវិទ្យាអាគុយស្ងួត។ Toyota និយាយថាអាគុយទាំងនេះ នឹងប្រើប្រាស់លើរថយន្តអគ្គិសនី ១,៧លានគ្រឿង នៃរថយន្ត ៣,៥លានគ្រឿង ដែលក្រុមហ៊ុនរំពឹងថានឹងលក់បាននៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០។…
[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla កំពុងតែនាំមុខការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដោយនាំមុខទាំងចំនួនរថយន្តចុះបញ្ជីថ្មី និងទំហំទីផ្សារដែលក្ដោបក្ដាប់បាន។ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ Tesla បានសង្កេតឃើញនូវការចុះបញ្ជីរថយន្តថ្មីចំនួន ៣៩០ ៣៧៧គ្រឿង នៅសហរដ្ឋអាមេរិក ជាការកើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបច្ចុប្បន្ននេះមានក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីអាមេរិកចំនួន ៥៩,៥%។ ចំណាត់ថ្នាក់លេខពីរនោះគឺ ក្រុមហ៊ុន…
[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត RS e-tron GT ប្រភេទថ្មីមួយឈ្មោះថា “Ice Race Edition” ដែលមានរូបរាងយកលំនាំតាមរថយន្ត Concept ដែលបានបង្ហាញរូបរាងកាលពីខែឧសភាកន្លងទៅ។ រថយន្តពិសេសនេះ នឹងមានកំណត់ចំនួនផលិតត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ និងលក់សម្រាប់អតិថិជននៅអឺរ៉ុប។ ត្បិតថាមានការឌីហ្សាញប្លែកភ្នែកមែនពិត ប៉ុន្តែផ្នែកមេកានិចនៃរថយន្តនេះ…
[ទីផ្សារបរទេស] កាលពីថ្មីៗនេះ ក្រុមហ៊ុនរថយន្តជប៉ុន Toyota បានប្រកាសចេញជាផ្លូវការនូវរថយន្តប្រណីតថ្មីរបស់ខ្លួនជាម៉ូដែល Century SUV ដែលផលិតឡើងសម្រាប់ទីផ្សារជប៉ុនផ្ដាច់មុខតែម្ដង។ នៅថ្ងៃប្រកាសចេញ Toyota បានបញ្ជាក់ថាមិនមានផែនការលក់រថយន្តនេះទៅឲ្យអតិថិជនទូទៅឡើយ ដោយមានតែអតិថិជនដែលធ្លាប់ជាម្ចាស់រថយន្ត Century Sedan ទើបមានសិទ្ធិទិញរថយន្ត SUV ប្រណីតរបស់ខ្លួន។ នៅទីផ្សារប្រទេសជប៉ុន រថយន្ត Toyota…
[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai បានបង្ហាញចេញព័ត៌មានបន្ថែមអពី រថយន្ត Kona Electric ស៊េរីឆ្នាំ២០២៤ ដោយក្នុងនោះមានតួលេខអំពីចម្ងាយបើកបរ លក្ខណៈសម្បត្តិ និងកាលបរិច្ឆេទចេញលក់សម្រាប់ទីផ្សារអាមេរិកផងដែរ។ ធៀបនឹងស៊េរីមុន រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានប្រវែងវែងជាងមុន ១៥០ម.ម ទទឹងវែងជាងមុន ២៥ម.ម និងមានប្រវែងពីកង់មុខទៅកង់ក្រោយដែលវែងជាងមុនផងដែរ។ Kona Electric…
[ទីផ្សារបរទេស] ខ្សែប្រយុទ្ធក្លឹប Galatarsary កីឡាករ Mauro Icardi ត្រូវបានរាយការណ៍ថាបានចំណាយទឹកប្រាក់ប្រមាណជិត ២៨លានដុល្លារ ដើម្បីទិញយករថយន្ត Rolls-Royce Boat Tail បន្ទាប់ពីការផ្ទេរពីក្លឹប PSG មកកាន់ក្លឹបថ្មី បានសម្រេចរួចរាល់ជាស្ថាពរ។ ជាមួយប្រាក់បៀវត្សប្រចាំឆ្នាំ ៦,៦លានដុល្លារ នៅក្លឹប Galatarsary…
[ទីផ្សារបរទេស] រថយន្តតួខ្ពស់បានសម្រេចសមិទ្ធផលថ្មីមួយនៅអឺរ៉ុប ដោយក្នុងរយៈពេល៦ខែដំបូង រថយន្តប្រភេទនេះបានកាន់កាប់ចំណែកទីផ្សារលើសពី ៥០% ជាលើកដំបូង មិនធ្លាប់មានពីមុនមក។ ជាក់ស្ដែង ចំណែកទីផ្សារនៃរថយន្តតួខ្ពស់ SUV និង Crossover បានកើនឡើងដល់ ៥១% ខណៈដែលឆមាសដំបូងនៃឆ្នាំ២០២២ចំណែកទីផ្សារនៃរថយន្តប្រភេទនេះគឺមានចំនួន ៤៨%។ តួលេខនៃការលក់រថយន្ត SUV សរុបលើទីផ្សារអឺរ៉ុបដែលប្រមូលបានដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Dataforce…