Browsing: យានយន្ត

បន្ទាប់ពីការហៅរថយន្តមកជួសជុលក្នុងខែមេសា ដែលប៉ះពាល់ដល់រថយន្ត SUV និងឡានដឹកទំនិញធំៗចំនួន 598,000 គ្រឿងក្នុងសហរដ្ឋអាមេរិក (721,000 គ្រឿងទូទាំងពិភពលោក) ដោយសារបញ្ហានៅលើម៉ាស៊ីន 6.2-លីត្រ V-8 ឥឡូវនេះ ក្រុមហ៊ុន General Motors (GM) ក៏ប្រឈមមុខនឹង សំណុំរឿងសុំសំណងជាថ្មី។ សំណុំរឿងនេះត្រូវបានដាក់ស្នើនៅថ្ងៃចន្ទ ទី…

រដ្ឋ Texas បានអនុម័តច្បាប់អោយយករថយន្តខ្នាតតូចបែប Kei ពីជប៉ុន មកប្រើប្រាស់ហើយ។ Texas ដែលគេស្គាល់ថាជារដ្ឋដ៏ធំនិងមានរថយន្តធំច្រើន បានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យរថយន្តខ្នាតតូចបំផុតខ្លះៗនៅលើពិភពលោកអាចប្រើផ្លូវសាធារណៈបាន។ រថយន្ត Kei មានឈ្មោះដកស្រង់ចេញពីច្បាប់ជប៉ុនដែលគេហៅថា “kei-jidōsha” ដែលមានការកំណត់អំពីទំហំនិងកម្លាំងម៉ាស៊ីន។ ទោះបីជារថយន្តទាំងនេះមិនធ្លាប់លក់នៅអាមេរិកក៏ដោយ ប៉ុន្តែវាអាចនាំចូល និងបើកបរក្នុងសហរដ្ឋអាមេរិកបាន ប្រសិនបើរថយន្តណាមួយដែលបានផលិតចេញមកវាមានអាយុកាលនៃការប្រើបាស់បាន  25 ឆ្នាំ…

ក្រុមហ៊ុន Xiaomi បានដាក់ឱ្យដំណើរការជាផ្លូវការរថយន្ត SUV ទី 2 របស់ខ្លួន ដែលមានឈ្មោះថា YU7 ដើម្បីប្រកួតប្រជែងនឹង Tesla Model Y។ កាលពីថ្ងៃបង្ហាញជាផ្លូវការ មេដឹកនាំក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រាប់យ៉ាងច្បាស់ថា…

ក្រុមហ៊ុន Onvo ដែលជាអ្នកផលិតរថយន្តអគ្គិសនីសម្រាប់ទីផ្សារធំរបស់ Nio បានបញ្ចេញព័ត៌មានផ្លូវការអំពីប្រសិទ្ធភាពថាមពល និងចម្ងាយរបស់រថយន្ត SUV Onvo L90 របស់ខ្លួនដោយ L90 ប្រើបច្ចេកវិទ្យានិងថាមពលខ្ពស់ 900V និងបំពាក់ថ្ម 85 kWh ជាស្តង់ដារសម្រាប់គ្រប់ម៉ូដែល ដោយជម្រើស RWD  មានការប្រើថាមពល…

Lexus មិនទាន់បញ្ជាក់ជាផ្លូវការទេ ប៉ុន្តេសញ្ញាជាច្រើនបង្ហាញថា រថយន្ត Sedan​ រចនាបែប Sporty ម៉ូដែល IS កំពុងឈានដល់ចុងបញ្ចប់នៃការផលិត។ ម៉ូដែលថ្មី Ultimate Edition របស់ IS500 F Sport Performance ដែលប្រើម៉ាស៊ីន V-8…

Chery Exeed Exlantix ES ឆ្នាំ 2025 ជារថយន្តអគ្គិសនីទំនើបថ្មី ដែលមានចម្ងាយបើកបររហូតដល់ 705 គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី 18 ឧសភា។ តម្លៃចាប់ពី  26,300 ដុល្លារ ដល់ 37,400 ដុល្លារ…

រថយន្តអគ្គិសនី FAW-Toyota bZ5 បានចេញពីរោងចក្រផលិតរថយន្ត NEV (រថយន្តថាមពលថ្មី) របស់ក្រុមហ៊ុនសហប្រតិបត្តិការ FAW-Toyota ក្នុងទីក្រុង Tianjin ប្រទេសចិន។ រថយន្ត bZ5 នេះគឺជារថយន្តទី 12 លានគ្រឿងដែលបានផលិតនៅរោងចក្រនេះផងដែរ។ ការបើកជាផ្លូវការនឹងធ្វើឡើងក្នុងខែមិថុនា ខាងមុខ ដោយមានជម្រើសចម្ងាយបើកបរតាមស្តង់ដារ CLTC…

រោងចក្រ Changan នៅប្រទេសថៃបានចាប់ផ្តើមដំណើរការផលិតក្នុងទីក្រុង Rayong ជាមួយផែនការផលិតប្រចាំឆ្នាំចំនួន 200,000 គ្រឿង។ រោងចក្រនេះនឹងប្រើសម្រាប់ការផលិតរថយន្ត Changan, Deepal និង Avatr ដែលមានគោលដៅផ្គត់ផ្គង់ទៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ វានឹងលើកកម្ពស់អាជីវកម្មរបស់ Changan នៅក្នុងតំបន់នេះឲ្យកាន់តែខ្ពស់។ Changan បានចាប់ផ្តើមសាងសង់រោងចក្រនៅទីក្រុង…

រថយន្តអគ្គិសនី Zeekr 007 GT លេខរៀងទី 10,000 របស់ក្រុមហ៊ុន Geely បានអូសចេញពីរោងចក្រហើយ បន្ទាប់ពីការផលិតបានចាយពេលត្រឹមតែ 31 ថ្ងៃ។ ក្រុមហ៊ុន Zeekr បានប្រគល់រថយន្តទាំងនេះជាផ្លូវការជូនអតិថិជននៅរោងចក្រ ដើម្បីបង្ហាញពីល្បឿននៃការផលិតរបស់ខ្លួន ហើយម៉ូដែលនេះក៏នឹងមានលក់នៅទីផ្សារអឺរ៉ុបដោយប្រើឈ្មោះ Zeekr 7 GT។…

Lexus បានបង្ហាញព័ត៌មានអំពីការអាប់ដេតរថយន្ត RZ មួយរយៈមុន ហើយឥឡូវនេះមានព័ត៌មានជាក់លាក់សម្រាប់ទីផ្សារ សហរដ្ឋអាមេរិក។ Lexus RZ ឆ្នាំ 2026 ដែលនឹងលក់នៅអាមេរិក នឹងមានថាមពលកើនឡើងសម្រាប់ម៉ូឌែលមូលដ្ឋាន មានម៉ូឌែលថ្មី RZ550e F Sport ដែលមានថាមពល 402 សេះ និងចម្ងាយបើកបរបានបន្ថែមទៀតដោយសារការកែលម្អថ្ម។…