Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»BYD Atto 2 PHEV ចេញលក់ហើយកម្រិតស៊ីប្រើ 1.8 លីត្រ/100 គម តម្លៃត្រឹម 35,900 ដុល្លារ
    ព័ត៌មានថ្មីៗ

    BYD Atto 2 PHEV ចេញលក់ហើយកម្រិតស៊ីប្រើ 1.8 លីត្រ/100 គម តម្លៃត្រឹម 35,900 ដុល្លារ

    November 26, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន BYD បានប្រារព្ធពិធីប្រកាសចេញម៉ូដែល Atto 2 DM-i នៅទីក្រុង Barcelona ថ្ងៃទី 19 វិច្ឆិកា បង្ហាញរថយន្ត Plug-in Hybrid ដំបូងបង្អស់សម្រាប់ Atto 2 និង Atto 2 Comfort EV មានកម្លាំខ្លាំងងចម្ងាយឆ្ងាយ។ BYD បានបញ្ជាក់ថា ប្រព័ន្ធ DM-i អាចបើកដំណើរអគ្គិសនីសុទ្ធបានច្រើនដល់ 90 គីឡូម៉ែត្រ (WLTP) និងអាចបើកដំណើររួមជាមួយម៉ាស៊ីនសាំងប្រមាណ 1,020 គីឡូម៉ែត្រ ប្រសិនបើប្រើទាំងសាំង និងថ្ម។ នៅអេស្ប៉ាញ កំណែ Active មានតម្លៃ €32,990 (≈ $35,900) ខណៈដែល Boost តម្លៃ €35,990 (≈ $39,200) ។
    ការរចនាកំណែ Plug-in Hybrid ប្លែកពី EV ដោយមានខ្សែប៉ាណាខាងមុខធំជាងសម្រាប់ខ្យល់ចូលទៅត្រជាក់ម៉ាស៊ីន និងផ្លាស់ប្តូរនិមិត្តសញ្ញា។ វាមានពណ៌ពិសេស “Midnight Blue” និងមានប្រវែងប្រហែល 4.3 ម៉ែត្រ និងកង់អាលុយមីញ៉ូម 17 អ៊ីញ។ ភ្លើង LED និងបន្ទាត់ភ្លើងខាងក្រោយពេញគូទរថយន្ត បន្ថែមលក្ខណៈអេរ៉ូឌីណាមិចឲ្យរថយន្ត។
    ផ្នែកខាងក្នុង Atto 2 DM-i មានអេក្រង់ 12.8 អ៊ីញ កៅអីស្បែក vegan ភ្លើង ABL ដំបូល Panoramic Sunroof និងកន្លែងដាក់អីវ៉ាន់បន្ថែម រួមមានកន្លែងដាក់វ៉ែនតា និង Wireless Charging។ ទំហំឃ្លុបខាងក្រោយ 425 លីត្រ អាចពង្រីកដល់ 1,335 លីត្រ ប្រសិនបើបត់កៅអីខាងក្រោយ។ មានមុខងារ Vehicle-to-Load (V2L) ផ្គត់ផ្គង់អគ្គិសនី 3.3 kW ទៅឧបករណ៍ខាងក្រៅ។
    កម្លាំងម៉ាស៊ីន និងជួរចម្ងាយបើកបររបស់ Atto 2 DM-i មាន 2 ជម្រើស៖ ជម្រើស Active កម្លាំង 122 kW (164 hp), ថ្មទំហំ 7.8 kWh, សាកមួយពេញប្រើបាន 40 km និងចម្ងាយសរុប​ 930 km។
    ជម្រើស Boost មានកម្លាំង 156 kW (209 hp), ថ្មទំហំ 18 kWh, សាកមួយពេញប្រើបាន 90 km, និងចម្ងាយសរុប 1,020 km កំណែ Boost មានល្បឿនអតិបរមា 180 km/h និង 0–100 km/h ត្រឹម 7.5 វិនាទី។ ការប្រើប្រាស់ប្រេង WLTP សរុបទាបដល់ 1.8 លីត្រ/100 km បង្ហាញពីប្រសិទ្ធភាពខ្ពស់របស់រថយន្តក្នុងទីផ្សារអឺរ៉ុប។
    សម្រាប់ស្ថានភាពទីផ្សារនៅអឺរ៉ុប BYD មានរថយន្តជាច្រើននៅអឺរ៉ុបរួចហើយ ដូចជា Seal, Han, Tang និង Atto 3 ការបន្ថែម Atto 2 DM-i និង Atto 2 Comfort ធ្វើឲ្យ BYD មានជួរថ្មីទូលំទូលាយជាងមុនក្នុងចំណោម Sedan, SUV និង Crossover ជាមួយ EV និង Hybrid។ BYD មានវត្តមាននៅ 33 ប្រទេសអឺរ៉ុប ហើយមានផែនការបើកកន្លែងលក់រហូតដល់ 1,000 កន្លែងចុងឆ្នាំ 2025។ Atto 2 DM-i ក្លាយជារថយន្ត PHEV កម្រណាស់របស់ BYD ដែលចេញលក់នៅអឺរ៉ុបមុនចិន។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញកាំជ្រួចលឿន​ជាង​សំឡេងថ្មី​របស់ខ្លួន អាចហោះបានលឿនជាងសម្លេងដល់ទៅ ៧ ដងឯណ្ណោះ!
    Next Article Qualcomm បញ្ចេញឈីប Snapdragon 8 Gen 5 របស់ខ្លួនជាផ្លូវការ រចនាឡើងជាពិសេសសម្រាប់ទូរស័ព្ទធូរថ្លៃ តែគុណភាព!

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.