Browsing: ព័ត៌មានថ្មីៗ

Charles & Keith ដែលជាម៉ាកយីហោស្បែកជើង កាបូប ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសជនជាតិសិង្ហបុរីពីររូបគឺ Charles និង Keith Wong នៅក្នុងឆ្នាំ ១៩៩៦។ ពីក្រោយការបង្កើតម៉ាកយីហោនេះ បងប្អូនទាំងពីរនាក់នេះ ធ្លាប់បានជួយលក់ស្បែកជើងម្តាយនៅផ្សារ Ang Mo Kio។ ជួយលក់បណ្តើរ អ្នកទាំងពីរសង្កេតឃើញ…

បន្ទាប់ពីសម្លឹងឃើញនូវគម្រោងផ្នែកអវកាសជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ពេលនេះ ប្រទេសរុស្ស៊ី ដែលជាប្រទេសមហាអំណាចមួយរបស់ពិភពលោក បានប្រកាសបង្ហាញចេញនូវផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងធ្វើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ។ ក្នុងនោះ សម្រាប់គម្រោងសាងសង់នេះ ប្រទេសរុស្ស៊ីផ្ទាល់ គឺមានគម្រោងដំណើរការនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដើម្បីផ្គត់ផ្គង់ថាមពលដល់យានអវកាស ស្ថានីយ៍ស្រាវជ្រាវ មជ្ឈមណ្ឌលទិន្នន័យ និងមន្ទីរពិសោធន៍របស់ខ្លួន។ ក្រៅពីនេះ វាក៏នឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់គាំទ្រកម្មវិធីស្រាវជ្រាវរួមគ្នារវាងប្រទេសរុស្ស៊ី និងប្រទេសចិន ក្នុងការបង្កើតស្ថានីយ៍អវកាសចរណ៍អចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ…

ក្នុងនោះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra នេះ មិនត្រឹមតែមានការរចនាថ្មីដែលមាននូវអេក្រង់រាបស្មើ និងគែមស្តើងជាងមុខប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កាន់តែទទួលបាននូវ Specs កាន់តែកប់ផងដែរ ខណៈការរចនាកាមេរ៉ានៅផ្នែកខាងក្រោយវិញ គឺមានកម្រិត និងភាពទាន់សម័យខ្ពស់ជាងមុន។ បើប្រៀបធៀបនឹង Xiaomi 15 Ultra, Xiaomi 17…

បើនិយាយពីម៉ាសុីនយន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ថ្មីរបស់ប្រទេសរុស្សីដែលគេហៅថា Izdeliye 177 (Product 177) នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន United Engine Corporation (UEC) ហើយវាគឺត្រូវបានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ។ សម្រាប់សមត្ថភាពរបស់ម៉ាសុីន Izdeliye 177 នេះវិញ…

បើនិយាយពីគម្រោងសាងសង់នាវាចម្បាំងនៅលើផ្ទៃទឹកធំជាងគេបំផុតនៅលើពិភពលោករបស់សហរដ្ឋអាមេរិកដែលហៅថា Trump-class battleships នេះ គឺត្រូវបានប្រកាសចេញជាផ្លូវការដោយលោកប្រធានាធិបតី Donald Trump ហើយវាគឺជានាវាចម្បាំងដែលមានអានុភាពខ្លាំងជាងគេបំផុតនៅលើពិភពលោក។ សម្រាប់ការរចនា និងសមត្ថភាពរបស់នាវា USS Defiant នេះវិញ គឺមានទម្ងន់ប្រហែល ៣០,០០០ ទៅ ៤០,០០០តោនឯណ្ណោះ ពោលគឺជានាវាចម្បាំងលើផ្ទៃទឹកដែលមានទំហំធំបំផុតដែលសហរដ្ឋអាមេរិកបានសាងសង់នៅក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។ បើនិយាយពីអនុភាពរបស់វាវិញ…

ក្នុងនោះ សម្រាប់គម្រោងផែនការថ្មីរបស់ប្រទេសជប៉ុននេះ គឺត្រូវបានបង្ហាញចេញដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាលាបង្រៀនបង្កើតយន្តហោះគ្មានមនុស្សបើកមួយនៅក្នុងប្រទេសរបស់ខ្លួន ហើយវាគឺគោលបំណងសំខាន់ដើម្បីស្វែងរក ឬប្រមាញសត្វខ្លាឃ្មុំ។ បើនិយាយពីការដំណើរការរបស់ដ្រូននេះវិញ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាអ៊ីនហ្វ្រារ៉េដ (Infrared Camera) ដែលអាចចាប់យកកម្តៅនៅទីងងឹត និងប្រព័ន្ធ AI ដែលត្រូវបណ្តុះបណ្តាលដោយប្រើរូបសត្វខ្លាឃ្មុំនៅក្នុងស្រុក ហើយបន្ទាប់មកធ្វើការតាមដានសត្វខ្លាឃ្មុំដោយស្វ័យប្រវត្តិនៅពេលដែលរកឃើញ រួចផ្ញើទីតាំងទៅកាន់អាជ្ញាធរតាមរយៈស្មាតហ្វូន។ ជាក់ស្តែង នៅពេលដំណើរការ ដ្រូនតាមដាននេះ គឺអាចធ្វើដំណើរបានរយៈពេល ១ម៉ោង។…

នៅថ្ងៃទី 22 ខែធ្នូ ក្រុមហ៊ុន Chery តាមរយៈម៉ាក Exeed បានបង្ហាញម៉ូដែលថ្មីចំនួន 4 គ្រឿង ក្នុងព្រឹត្តិការណ៍ Brand Night រួមមាន ES7 GT Shooting Brake, ES8 Shooting…

ក្នុងនោះ សម្រាប់នាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា USS Idaho (SSN-799) នេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងរវាងក្រុមហ៊ុន General Dynamics Electric Boat និងក្រុមហ៊ុន Newport News Shipbuilding ហើយវាគឺជានាវាមុជទឹកប្រភេទ Virginia ទី 26…

ថ្មីៗនេះ ព័ត៌មានអំពីចម្ងាយបើកបររបស់ Chery Exeed Exlantix ET7 SUV ដែលនឹងដាក់លក់នាពេលខាងមុខ ត្រូវបានបង្ហាញបន្ថែមដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) បន្ទាប់ពីការបង្ហាញដំបូងដោយជម្រើស BEV (អគ្គិសនីសុទ្ធ) មានចម្ងាយ 726 គីឡូម៉ែត្រ និង 682 គីឡូម៉ែត្រ, និងជម្រើស EREV…

សម្រាប់ប្រព័ន្ធរ៉ាដាថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា PhantomStrike នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Raytheon ។ ប្រព័ន្ធរ៉ាដា PhantomStrike នេះ គឺជាប្រព័ន្ធរ៉ាដាប្រភេទ AESA ថ្មីដែលប្រើប្រាស់នូវបច្ចេកវិទ្យា Gallium Nitride (GaN) ។ ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់ប្រព័ន្ធរ៉ាដានេះ គឺប្រើប្រាស់នូវប្រព័ន្ធបញ្ចុះកម្តៅផ្អែកលើប្រព័ន្ធខ្យល់ទាំងស្រុង ពោលគឺវាមិនប្រើប្រាស់នូវប្រព័ន្ធបញ្ចុះកម្តៅដែលប្រើទឹក…