ការលក់រថយន្តនៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៩ ៧៩៧ គ្រឿងកាលពីខែមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមេសា ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីគម្លាតសង្គមដ៏យូរ។
Browsing: ព័ត៌មានថ្មីៗ
ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ ជឿជាក់ថា តម្រូវការក្នុងស្រុកសម្រាប់ឥន្ធនៈបានចាប់ផ្តើមត្រឡប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ វិញហើយ លើកលែងតែឥន្ធនៈយន្តហោះ ដែលគេរំពឹងថានឹងត្រលប់មកធម្មតាវិញ នៅចុងឆ្នាំក្រោយ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសថា ខ្លួននឹងវិនិយោគលុយចំនួន ១ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៤០លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell បានប្រកាសពីផែនការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅកាន់ចក្រភពអង់គ្លេស ដែលជាផ្នែកនៃសំណើដើម្បីសម្រួលដល់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។
ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យរបស់ប្រទេសចិន បានធ្វើឱ្យទិន្នន័យផ្លូវការបានយ៉ាងច្បាស់កាន់តែស៊ីជម្រៅ ដោយតម្លៃផ្ទះថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងពីមួយខែទៅមួយខែ ចាប់តាំងពីឆ្នាំ ២០១៥ មក។
ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទឹសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនិងលើកស្ទួយជីវភាពដល់ដៃគូររាប់ពាន់នាក់របស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។ …
ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើលោក Airbus បានទទួលការបញ្ជាទិញយន្តហោះដំបូង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ ចំនួន ២៥៥គ្រឿង ពីក្រុមហ៊ុនភាគហ៊ុនឯកជននៅសហរដ្ឋអាមេរិច Indigo Partners។ ក្រុមហ៊ុន Indigo Partners ត្រូវបានបង្កើត និងគ្រប់គ្រងដោយវិនិយោគិនលោក Bill Franke ដែលមានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនយន្តហោះនេះ ដោយក្រុមហ៊ុន Frontier នៅសហរដ្ឋអាមេរិច,…
យោងតាមការរាយការណ៍ពី The Wall Street Journal នៅថ្ងៃអាទិត្យនេះ បានបង្ហាញថាសណ្ឋាគារដែលជាក្រុមហ៊ុនរបស់គ្រួសារអតីតប្រធានធិបតីសហរដ្ឋអេមេរិចលោក Donald Trump បានឈានដល់កិច្ចព្រមព្រៀងលក់សិទ្ធជួលនៃសណ្ឋាគារ Trump International Hotel ក្នុងតម្លៃ ៣៧៥លានដុល្លារ។ បន្ថែមពីនេះ សណ្ឋាគាដែលស្ថិតនៅក្នុងទីក្រុង Washington, D.C., ដែលក្រុមហ៊ុនលោក…
វៀតណាម បានក្លាយជាទីផ្សារដំបូងគេនៅអាស៊ី ដែលទទួលបានគម្រោងទូរសព្ទចល័តឥតគិតថ្លៃ (free mobile plan) របស់ Netflix និងជាប្រទេសទី២ ក្នុងពិភពលោក។
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់ប្រទេសថៃ ដូចជា Lazada, Shopee និង JD Central បានឃើញកំណើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការនៃទិវាទិញទំនិញ 11.11 Shopping Festival របស់ពួកគេនៅឆ្នាំនេះ ដែលជំរុញដោយអតិថិជនឌីជីថលថ្មី និងការផ្សព្វផ្សាយខ្លាំងដើម្បីជំរុញការចំណាយ។