Browsing: ព័ត៌មានថ្មីៗ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែ​សម្លឹង​មើល ​ការ​បង្កើន​ការ​លើក​ទឹក​ចិត្ត និង​លុប​បំបាត់​ការរឹតត្បឹតមួយចំនួនចោល ចំពោះ​ភាពយន្ត​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ថត​ និង​ផលិតកម្ម។

ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេង Lego បានប្រកាសពីគម្រោងបង្កើតប្រតិបត្តិការផលិតកម្មថ្មី នៅក្នុងប្រទេសវៀតណាម ដើម្បីរក្សាតម្រូវការដែលកំពុងកើនឡើងសម្រាប់ផលិតផលរបស់ខ្លួននៅអាស៊ី។

បច្ចេកវិទ្យា- នៅលើប្រព័ន្ធប្រតិបត្តិការ iOS 15.2 ឬចុងក្រោយ នឹងមានមុខងារត្រួតពិនិត្យមើល ឆែកមើលប្រវត្តិជួសជុល និងការផ្លាស់ប្តូរគ្រឿងបង្គុំនៃទូរស័ព្ទដៃ iPhone ដូចជា ថ្ម អេក្រង់ កាំមេរ៉ា ហើយសូម្បីតែគ្រឿងហ្ស៊ីន ឬក្លែងក្លាយក៏អាចដឹងផងដែរ។ ដើម្បីត្រួតពិនិត្យមើលបាន លោកអ្នកចូលទៅកាន់ Settings → General…

ប្រទេសជប៉ុន នឹងបដិសេធការដកពន្ធមួយចំនួនដល់ក្រុមហ៊ុនធំៗដែលមិនដំឡើងប្រាក់ឈ្នួល និងជំរុញការកាត់បន្ថយពន្ធវិញ សម្រាប់ក្រុមហ៊ុនព្រមដំឡើងប្រាក់ឈ្នួលបុគ្គលិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដំឡើងប្រាក់ខែនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយមួយ នៃផែនការកំណែទម្រង់ពន្ធប្រចាំឆ្នាំរបស់គណបក្សកាន់អំណាច បានបង្ហាញនៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ។ វិធីសាស្រ្ត “carrot-and-stick” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី Fumio Kishida លើការចែកចាយទ្រព្យសម្បត្តិដល់គ្រួសារ រួមទាំងដោយការជំរុញឲ្យក្រុមហ៊ុនដែលប្រាក់ចំណេញបានត្រលប់ទៅកម្រិតមុនកើតមានជំងឺរាតត្បាត ដើម្បីដំឡើងប្រាក់ខែឲ្យបុគ្គលិក។…

ក្រុមហ៊ុន Ford Motor Co បាននិយាយនៅថ្ងៃពុធថា ខ្លួននឹងវិនិយោគលុយចំនួន ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែល Ford អះអាងថា នឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូ នៅតាមបណ្តាស្រុកស្នូលមួយចំនួន ក្រោយឆ្នាំ ២០២៥ ពោលគឺរយៈពេល ៥ ឆ្នាំ មុនផែនការដើម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានវិនិយោគលុយសរុបចំនួន ១៧,៧៤ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ២៤ ឆ្នាំចុងក្រោយ ដោយក្នុងនោះមាន ២៩ ភាគរយ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីរបស់លោក Donald Trump បាននិយាយថា ពួកគេបានចុះកិច្ចព្រមព្រៀងដើម្បីរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារពីអ្នកវិនិយោគ មុនការចុះបញ្ជីទីផ្សារភាគហ៊ុនដែលបានគ្រោងទុក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែកថែបរបស់ប្រទេសវៀតណាម បានកើនឡើងជិត ១៣០ ភាគរយក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២១ នេះ ដល់ ១០,៨ ពាន់លានដុល្លារអាមេរិក។

ក្នុងរយៈពេលមួយខែកន្លងទៅនេះ ផ្លែទាបថៃបានលេចមុខនៅតាមហាង និងផ្សារទំនើបនានា ជាមួយការទាក់ទាញពីអតិថិជនវៀតណាមយ៉ាងខ្លាំង។ បើទោះបីជា តម្លៃ​ស្មើ ឬ​ថោក​ជាងផ្លែទាប​វៀតណាម ប៉ុន្តែផ្លែទាបមក​ពី​ប្រទេស​ថៃ មាន​ម៉ូដ​ស្អាត និង​ទម្ងន់​ទ្វេ​ដង ដូច្នេះ​ហើយ​ទើប​មាន​ការ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់។ ​ដោយតម្លៃក្នុង​មួយ​គីឡូក្រាម​ ទាបវៀតណាមឡើង​ដល់​៧​ម៉ឺន​ដុង ពេលនោះ​ទាបថៃ​​ចុះ​មក​ត្រឹម​ ៦​ម៉ឺន​ដុង​ក្នុង​មួយ​គីឡូក្រាម។ លើសពីនេះ ម៉ូដរបស់ទាបថៃ ស្រស់ស្អាត មានទម្ងន់ទ្វេដងនឹងទាបវៀតណាម ដោយមួយផ្លែៗមានទម្ងន់…