Browsing: ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លោក Nguyen Manh Hung បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងចាប់ផ្តើមស្រាវជ្រាវបណ្តាញឥតខ្សែ 6G នៅឆ្នាំ ២០២២ នេះ។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេមធំ និងល្បីឈ្មោះមួយ គឺ Activision Blizzard ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦៨,៥ពាន់លានដុល្លារ។

ក្រុមហ៊ុន Netflix Inc បានដំឡើងថ្លៃសេវាជាវប្រចាំខែរបស់ខ្លួន ពី ១ ដុល្លារទៅ ២ ដុល្លារក្នុងមួយខែ នៅក្នុងសហរដ្ឋអាមេរិក អាស្រ័យលើគម្រោង ដើម្បីជួយចំណាយសម្រាប់កម្មវិធីថ្មី ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារទូរទស្សន៍ ដែលកំពុងមានមនុស្សទស្សនាច្រើន។

ការលក់ផ្ទះ និងវីឡា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្លាក់ចុះ ៦៧ ភាគរយកាលពីឆ្នាំមុន ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយមានអ្នកវិភាគចាត់ទុកថា ដោយសារការងាកទៅរកអាផាតមិន (Apartments)។

ក្រុមហ៊ុន Amazon បានទម្លាក់ចោលផែនការដើម្បីរារាំងការទូទាត់កាតឥណទាន Visa របស់ចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ខណៈដែលភាគីទាំងពីរនៅតែបន្តព្យាយាមដោះស្រាយជម្លោះលើថ្លៃទូទាត់។

ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យមហាសេដ្ឋីពិភពលោកកាន់តែមានទ្រព្យសម្បត្តិច្រើនជាងមុន ប៉ុន្តែបាននាំឲ្យមនុស្សកាន់តែច្រើនរស់នៅក្នុងភាពក្រីក្រ។ នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam។

នៅឆ្នាំ២០២១ ប្រទេសវៀតណាមមានថាមពលកកើតឡើងវិញលើសពី ៣ ៤០០មេហ្គាវ៉ាត់ ដែលកំពុងដំណើរការ ដែលជួយដល់ទំហំប្រព័ន្ធថាមពលរបស់វៀតណាមឈានមុខគេនៅអាស៊ាន ទាក់ទងនឹងសមត្ថភាពប្រភពថាមពល។ នេះបើយោងតាមសម្តីលោក Tran Dinh Nhan អគ្គនាយកអគ្គិសនីវៀតណាម (EVN) ថ្លែងក្នុងសន្និសីទបូកសរុបកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ។ នៅចុងឆ្នាំ២០២១ ប្រព័ន្ធបានបន្ថែមសមត្ថភាពថាមពលដែលបានដំឡើងចំនួន ៧ ៥០០មេហ្គាវ៉ាត់ ចូលទៅក្នុងដំណើរការ…

Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដឹកនាំដោយមហាសេដ្ឋី Elon Musk បានចាប់ផ្តើមអនុញ្ញាតឲ្យអតិថិជនទិញទំនិញរបស់ខ្លួន ដោយប្រើ Dogecoin ដែលជារូបិយប័ណ្ណគ្រីបតូមួយ ពីដំបូងបានចាប់ផ្តើមចេញពីការលេងសើច។

លោក Jimmy Donaldson អាយុ ២៣ ឆ្នាំ ជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានគេស្គាល់ថា MrBeast និងជាអ្នកបង្កើតមាតិការកប្រាក់ចំណូលបានខ្ពស់បំផុតរបស់ YouTube ក្នុងឆ្នាំ ២០២១។

ការនាំចេញរបស់ចិនបានកើនឡើងក្នុងឆ្នាំ ២០២១ លើតម្រូវការសកលដ៏រឹងមាំ ខណៈដែលប្រទេសនានាបានបើកទ្វារឡើងវិញពីការបិទខ្ទប់ជំងឺរាតត្បាតកូវីដ១៩។