មានគេហទំព័រជាច្រើនដែលអាចលោតសារដំណឹងមកកាន់យើងបាន ពេលយើង Allow ឬច្រលំដៃចុច ប៉ុន្ដែអ្នកអាចបិទវាវិញបាន បើសិនមានសារជាច្រើនលោតរំខាន តាមវិធីខាងក្រោមនេះ។
វិធីធ្វើ៖
– បើកកម្មវិធី Chrome > Menu > Settings
– Site Settings > Notifications
– នៅកន្លែង Allowed to send notifications មានន័យថាអ្នកអនុញ្ញាតឱ្យគេហទំព័រទាំងនោះលោតសារមកកាន់ Chrome បាន
– បើបិទសារដំណឹងទាំងនោះ ចុចលើគេហទំព័រទាំងនោះ បន្ទាប់មក remove ជាការស្រេច៕