Apple មានពាក្យចចាមអារ៉ាមថានឹងនាំយកប៊ូតុង Capture Button ថ្មីនៅលើ iPhone 16 គ្រប់ម៉ូឌែល ដែលគេបានប្រទះឃើញជារូបភាព renders កាលពីថ្មីៗនេះ។
ប៊ូតុងថតនេះដែរ គេសង្កេតឃើញមានទីតាំងនៅក្រោមប៊ូតុង Power។ វាមាននាទីថតរូប និងថតវីដេអូ និងអាចចុចថតភា្លមៗដោយមិនចាំបាច់ចូលទៅកម្មវិធីកាមេរ៉ាថែមទៀតផង។
ក្រៅពីនេះវាក៏មានមុខងារ ចុចសង្កត់បន្តិច half-press ដើម្បី focus ពេលថត និងចុចឱ្យខ្លាំងដើម្បីថតរូប ឬវីដេអូតែម្ដង។ ក៏មានដែរមុខងារពង្រីកលើប៊ូតុងនេះ ដោយប្រើចលនាអូសពីលើ៕