Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Galaxy S24 Ultra មានជម្រើសថត5x និងប្រើស៊ុមការពារថ្មីទីតានីញ៉ូម និងមុខងារ​ AI ជាច្រើន
    បច្ចេកវិទ្យា

    Galaxy S24 Ultra មានជម្រើសថត5x និងប្រើស៊ុមការពារថ្មីទីតានីញ៉ូម និងមុខងារ​ AI ជាច្រើន

    January 19, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Galaxy S24 Ultra ទើបបានបញ្ចេញជាផ្លូវការ វាប្រើស៊ុមការពារថ្មីប្រភេទ ទីតានីញ៉ូម មានភាពរលោងនិងរឹងមាំ និងមានអេក្រង់រាបស្មើ ៦,៨អ៊ិញ មានកម្រិតបង្ហាញ QHD+ ​និងមានពន្លឺខ្លាំងជះអស់ 2600nits។

    វាបំពាក់បន្ទះឈីប Snapdragon 8 Gen 3 លើគ្រប់ទីផ្សារទាំងអស់។ បន្ទះឈីបថ្មីនេះ ក៏បានបើកដំណើរការមុខងារ AI ទាំងមូលនៅលើ Galaxy S24 Ultra ផងដែរ ដូចជាមុខងារ Live Translate, Interpreter សម្រាប់បកប្រែផ្ទាល់ៗពេលឆ្លងឆ្លើយជាមួយអ្នកដទៃដែលនិយាយភាសាផ្សេង, Chat Assist ជាមុខងារបកប្រែដែលមានលើក្ដារចុច Samsung ស្រាប់។ ដោយមុខងារទាំងនេះ អាចប្រើបាន ១៣ភាសា។

    ពាណិជ្ជកម្ម

    វាក៏មាន មុខងារ Android Auto អាចសង្ខេបសារ និងណែនាំឆ្លើយតប ឬផ្ញើនរណាម្នាក់ឱ្យ ម៉ោងត្រូវទៅដល់ ឬ ETA របស់អ្នកជាឧទាហរណ៍ឱ្យមើលជាមុនទៀតផង។

    ក៏មានមុខងារ Circle to Search Circle ជាមុខងារស្វែងរកដំណើរការដោយ សហការជាមួយ Google។ អ្នកគ្រាន់តែចុចឱ្យយូរលើប៊ូតុង Home នោះអ្នកនឹងអាចគូសរង្វង់​, highlight, គូសលើ ឬប៉ះលើអេក្រង់ ដើម្បីស្វែងរកលើអនឡាន ដូចជាការស្វែងរកក្នុងរូបថតជាដើម។

    Galaxy S24 Ultra ទើបបំពាក់លែនថ្មី 50MP មានកម្រិត Optical Zoom 5x និង x10 ក្រៅពីនេះ គឺបន្តមាន លែន 200MP ជាលែនគោល, 12MP ជា ultrawide និង 10MP មានកម្រិត x3 រីឯកាមេរ៉ាមុខ 12MP។ ចំពោះផ្នែករូបភាពនេះ ត្រលប់ទៅ AI វិញ គឺមានមុខងារ ProVisual Engine អាចលុប objects និងឱ្យ AI បំពេញផ្ទៃទទេនោះបាន ជាមួយនឹង Generative Edit។

    S24 ulra មានជម្រើសពណ៌ Titanium Gray, Titanium Black, Titanium Violet និង Titanium Yellow ដោយតម្លៃដាក់លក់ចាប់ពី ១៣០០ដុល្លារ 12GB/256GB៕

    Galaxy S24 Ultra s24 Samsung
    Share. Facebook Telegram WhatsApp
    Previous Articleទីបំផុត Twitter ឬបណ្ដាញសង្គម X របស់ Elon Musk បើកឱ្យអ្នកប្រើរកលុយបានហើយ
    Next Article លើ iPhone និង iPad គេឈប់ edit រូបថតម្ដងមួយៗទៀតហើយ គេធ្វើវិធីនេះ លឿន!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.