Browsing: ព័ត៌មានថ្មីៗ

ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងបញ្ឈប់ការផលិតនៅក្នុងប្រទេសរុស្ស៊ី និងការផ្តល់រថយន្តនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនាពេលថ្មីៗនេះ។ ក្នុងនោះ Avtovaz ដែលជាក្រុមហ៊ុនផលិតរថយន្ត Lada និងជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់រុស្ស៊ីបានប្រកាសថា ខ្លួនអាចនឹងផ្អាកផលិតកម្មរបស់ខ្លួនមួយចំនួននៅថ្ងៃច័ន្ទ ដោយ​សារ​តែ​កង្វះខាតឈីប និងមានហេតុផលសំខាន់ៗ មកពីការគ្រប់គ្រងព្រំដែនដ៏តឹងរឹងរបស់រុស្ស៊ី និងភាពចាំបាច់ក្នុងការបង្វែរផ្លូវដឹកជញ្ជូន” នេះ​បើ​យោង​តាម​សារព័ត៌មាន Automotive News ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន…

ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។ ការផ្អាកដំណើរការ ចាប់ពីថ្ងៃអង្គារនេះប៉ះពាល់ដល់ការ​ផលិត​ចំនួន ២៨ខ្សែ សម្រាប់​ក្រុមហ៊ុន Toyota ហើយក្រុមហ៊ុន Hino Motors និង Daihatsu ដែលជាក្រុមហ៊ុនសាខារបស់ Toyota…

អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។

រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។

និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ប្រទេសអ៊ុយក្រែន​ បាន​បិទ​ដែនអាកាស​របស់ខ្លួន​ចំពោះ​ការហោះហើរ​ស៊ីវិល ​បន្ទាប់ពី​រុស្ស៊ី​ចាប់ផ្តើម​សកម្មភាព​យោធា​ក្នុង​ប្រទេស។

អតិផរណារបស់ប្រទេសស្រីលង្កា បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ខណៈដែលវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយកង្វះរូបិយប័ណ្ណបរទេសរបស់វាកាន់តែអាក្រក់ទៅៗ។

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀម​ចូលប្រឡូកក្នុងទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ទីផ្សារ​ក្រៅ​ប្រទេស​ទី២ ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​បង្កើត​ហាង​នៅ​កម្ពុជា​ កាល​ពី ៥ឆ្នាំ​មុន។