នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានធ្វើការប្រៀបធៀបឧបករណ៍ Meta Quest 3 តម្លៃ ៥០០ដុល្លារ ជាមួយ Apple Vision Pro តម្លៃ ៣ ៥០០ដុល្លារ ក្រោយពីបានប្រើប្រាស់ឧបករណ៍របស់ Apple រួច។
ក្រោយការសាកល្បង Mark Zuckerberg បាននិយាយថាឧបករណ៍ Quest 3 របស់ខ្លួន មានចំណុចពិសេសជាច្រើនធៀបនឹង Vision Pro ដែលក្នុងនោះមានដូចជា ៖
- មានតម្លៃទាបជាង Vision Pro ៧ដង
- មានផ្ទាំងបង្ហាញធំដូចជា Vision Pro
- មានទម្ងន់ស្រាលជាង Vision Pro ១២០ក្រាម ដែលផ្ដល់ផាសុកភាពពេលប្រើ
- មិនមានខ្សែដែលជាប់ជំពាក់ជំពិនពេលដែលត្រូវដើរចុះឡើង
- ផ្ទៃនៃការបង្ហាញទូលាយជាង និងមានអេក្រង់ភ្លឺជាង
- Vision Pro មានភាពព្រាលនៅពេលអ្នកប្រើកម្រើក ឯ Quest 3 មានរូបភាពដែលច្បាស់
- មានដៃបញ្ជាដែលបញ្ជាបានច្បាស់ៗ ហើយក៏មានមុខងារ Hand Tracking ដែលចាប់បានច្បាស់ជាង Vision Pro
- Quest មានកម្មវិធីសម្បូរបែបជាង Vision Pro
- លើឧបករណ៍ Quest អាចទស្សនា YouTube និងលេង Xbox បាន
លោក Mark Zuckerberg បានបន្តនិយាយទៀតថា Apple មិនប្រាកដថាក្លាយជាក្រុមហ៊ុនឈានមុខលើផលិតផលថ្មីរហូតនោះទេ ហើយលោកសង្ឃឹមថា ឧបករណ៍របស់ Meta នឹងទទួលបានជោគជ័យ៕