Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ត្រកូល iPhone 16 Pro អាចនឹងមានអង្គផ្ទុកទំហំដល់ 2TB
    បច្ចេកវិទ្យា

    ត្រកូល iPhone 16 Pro អាចនឹងមានអង្គផ្ទុកទំហំដល់ 2TB

    February 16, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Apple កំពុងតែត្រៀមធ្វើការអាប់ដេតជាច្រើនចំណុចសម្រាប់ iPhone 16 Pro Series ហើយពេលនេះដំណឹងអំពីស្មាតហ្វូនក៏ទទួលបានកាន់តែច្រើន បន្ទាប់ពីមានដំណឹងចចាមអារ៉ាមលេចចេញជាហូហែរ។

    ពាណិជ្ជកម្ម

    ក្នុងនោះគេដឹងថា iPhone 16 Pro នឹងប្រកាសចេញជាមួយឈីប A18 Pro របស់ Apple រួមជាមួយ RAM ទំហំ 8GB ហើយអ្វីដែលជាការផ្លាស់ប្ដូរធំគឺអង្គផ្ទុកដែលនឹងមានទំហំរហូតដល់ 2TB ខណៈ iPhone មុនៗមានត្រឹម 1TB។

    ទាក់ទងនឹង iPhone 16 Pro Max នឹងមានបំពាក់ថ្មទំហំ ៤៦៧៦mAh ធំជាងមុនបើធៀបនឹងទំហំ ៤៤៤១mAh លើ iPhone 15 Pro Max ដែលនេះអាចឲ្យវាក្លាយជា iPhone ដែលមានថាមពលថ្មប្រើបានយូរម៉ោងជាងគេ បើគួបផ្សំជាមួយឈីបថ្មីដែលកាន់តែសន្សំសំចៃថាមពល។

    ចំណែក iPhone 16 Pro រំពឹងថានឹងនាំមកជាមួយថ្មធំជាងមុនផងដែរ ដោយគេបានឃើញរូបភាពនៃថ្មដែលមានទំហំ ៣៣៥៥mAh។ គួរដឹងថា iPhone 16 នឹងប្រកាសចេញជាអំឡុងចុងឆ្នាំ២០២៤នេះ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ៕

    Share. Facebook Telegram WhatsApp
    Previous Articleប្រើបានមួយរយៈ ពេលនេះម្ចាស់ Vision Pro មួយចំនួន នាំគ្នាលក់ចេញវិញព្រាត
    Next Article ការអភិវឌ្ឍ iPhone បត់អេក្រង់ត្រូវផ្អាក ក្រោយអេក្រង់បត់របស់ Samsung បរាជ័យក្នុងការធ្វើតេស្ត Sa

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.