ក្រុមហ៊ុន Apple បានផ្អាកលើការអភិវឌ្ឍ iPhone បត់អេក្រង់របស់ខ្លួន ក្រោយពីអេក្រង់បត់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនានា បរាជ័យក្នុងការធ្វើតេស្តគុណភាពរបស់ Apple។
ដំណឹងដែលមានប្រភពចេញពីប្រទេសចិន បានឲ្យដឹងថា Apple បានធ្វើតេស្តអេក្រង់បត់របស់ក្រុមហ៊ុនដទៃ ជាផ្នែកមួយនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ចូលទៅក្នុងឧបករណ៍បត់អេក្រង់បាន ដែលគេជឿជាក់ថា Apple បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦។
ក្នុងចំណោមនោះ Apple ក៏បានធ្វើតេស្តអេក្រង់ផលិតដោយ Samsung ផងដែរ ហើយតាមប្រភពដដែលបានអះអាងថាអេក្រង់បត់របស់ Samsung បានខូចក្រោមការធ្វើតេស្តរបស់ Apple ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលជាលទ្ធផល Apple ត្រូវផ្អាកគម្រោងការនេះសិន៕