Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»តាំងពីបង្កើតមក Spotify បង់លុយចូលឧស្សាហកម្មចម្រៀងបាន ៤៨ពាន់លានដុល្លារ
    បច្ចេកវិទ្យា

    តាំងពីបង្កើតមក Spotify បង់លុយចូលឧស្សាហកម្មចម្រៀងបាន ៤៨ពាន់លានដុល្លារ

    February 15, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    សេវាកម្ម Spotify បានបង់ប្រាក់ទៅកាន់ឧស្សាហកម្មចម្រៀងប្រមាណ ៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យទឹកប្រាក់សរុបដែលបានបង់ជូនឧស្សាហកម្មចម្រៀងគឺមានរហូតដល់ ៤៨ពាន់លានដុល្លារ គិតចាប់ពីពេលដែល Spotify បង្កើតឡើងដំបូង។

    ពាណិជ្ជកម្ម

    កាលពីខែមីនាឆ្នាំកន្លងទៅ Spotify និយាយថា ជិត ៧០% នៃចំណូលដែលខ្លួនទទួលបាន គឺបានបង្វិលជូនឧស្សាហកម្មចម្រៀង ដោយចំណូលនេះទទួលបានពីប្រភពចំនួនពីរ រួមមានការបង់សេវាកម្មប្រចាំខែពីអ្នកប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើចម្រៀងសម្រាប់អ្នកស្ដាប់ដែលឥតបង់លុយ។

    អ្នកដែលទទួលបានសិទ្ធិទទួលបានថវិកាពី Spotify គឺម្ចាស់កម្មសិទ្ធិនៃបទចម្រៀងដែលមានដូចជាផលិតកម្មចម្រៀង ក្រុមហ៊ុនចែកចាយចម្រៀង និងក្រុមហ៊ុនចេញផ្សាយចម្រៀង ជាដើម។ បន្ទាប់ពីម្ចាស់កម្មសិទ្ធិទទួលបានហើយ ទើបអ្នកបង្កើតទទួលបានការចែកជាភាគរយតាមក្រោយពីម្ចាស់កម្មសិទ្ធិ។

    គួរដឹងថាកាលពីត្រីមាសទីបីនៃឆ្នាំ២០២៣ ក្រុមហ៊ុន Spotify ទទួលបានអ្នកប្រើប្រាស់ប្រចាំខែ ២៨លាននាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកប្រើសរុបកើនដល់ ៦០២លាននាក់ ហើយក្នុងនោះមាន ២៣៦លាននាក់ ជាអ្នកប្រើប្រាស់បង់លុយ៕

    Share. Facebook Telegram WhatsApp
    Previous Articleយកឆ្នាំងសាក MacBook មកសាក iPhone ធ្វើឲ្យ iPhone ឆាប់ខូចមែនអត់?
    Next Article ឡាន SUV ៧កៅអី ខ្លាញ់គោនៅកម្ពុជា កំពុងដាក់លក់ក្នុងតម្លៃប្រូម៉ូសិនយក្យមិនធ្លាប់មាន

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.