Browsing: ព័ត៌មានថ្មីៗ

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​។  បើយោង​ទៅ​តាម​របាយ​ការណ៍របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។  ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ…

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ នឹងផលិតរថយន្តផ្ទាល់ខ្លួនក្នុងចំនួនច្រើន នៅឆមាសទីមួយ នៃឆ្នាំ ២០២៤។

យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងជិតបួនដង ដល់ ៣,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ។

Squid Game ដែលជារឿងភាគកំពុងទទួលបានភាពល្បីល្បាញខ្លាំង និងជារឿងដ៏ធំបំផុតរបស់ក្រុមហ៊ុន Netflix Inc ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជិត ៩០០ លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅល្ងាចថ្ងៃសៅរ៍ទី ១៦ ខែតុលា ដោយដកស្រង់តួលេខពីឯកសារខាងក្នុងរបស់ក្រុមហ៊ុន Netflix ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Mitsubishi Corporation បាននិយាយកាលពីថ្ងៃច័ន្ទទី ១៨ ខែតុលាថា ខ្លួនមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធ នៅត្រឹមឆ្នាំ ២០៥០ ។

ក្រុមហ៊ុន Microsoft Corp បានសម្រេចចិត្តបទបណ្តាញសង្គម LinkedIn នៅប្រទេសចិន រយៈពេលជិត ៧ឆ្នាំបន្ទាប់ពីការចាប់ផ្តើមរបស់វា ដែលជាសញ្ញាដកថយនៃបណ្តាញសង្គមធំបំផុត គ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅប្រទេសចិន ស្របពេលដែលអាជ្ញាធរនៅទីនោះរឹតបន្តឹងការគ្រប់គ្រងលើវិស័យអ៊ីនធឺណិត។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បាននិយាយកាលពីថ្ងៃសុក្រនេះថា ការដឹករថយន្តអគ្គិសនីទៅកាន់ប្រទេសចិន បានកើនឡើងច្រើនជាង ៣ដង…

យោងតាមសេចក្តីព្រាងចុងក្រោយ នៃផែនការមេអភិវឌ្ឍន៍ថាមពល ទី៨ (Power Development Master Plan VIII) បានឲ្យដឹងថា វៀតណាម នឹងចំណាយលុយចំនួនពី ១០ ទៅ ១១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០២១ និង ២០៣០ លើការបង្កើត និងបញ្ចូនថាមពលអគ្គិសនី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វៀតណាម បាននាំចេញផ្លែឈើ និងបន្លែ សរុបតម្លៃ ១០៧,២៥ លានដុល្លារទៅកូរ៉េខាងត្បូង ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៣,៤៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយមជ្ឈមណ្ឌល Cambridge Centre for Alternative Finance របស់ចក្រភពអង់គ្លេស បានបង្ហាញថា សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាអ្នកជីករុករករ៉ែ Bitcoin ធំបំផុតនៅលើពិភពលោក។