ស្មាតហ្វូនចំនួន ៣ ម៉ូដែលរបស់ក្រុមហ៊ុនទូរសព្ទវៀតណាម VinSmart ដែលស្ថិតក្រោមក្រុមហ៊ុន Vingroup ត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកជាផ្លូវការ។
Browsing: ទីផ្សារស្មាតហ្វូន
Apple បានវ៉ាដាច់ VinSmart ក្លាយជាយីហោស្មាតហ្វូនធំជាងគេទី ៤ ក្នុងប្រទេសវៀតណាម នៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ខណៈការលក់ iPhone 12 បានកើនឡើង។
ការហាមឃាត់របស់អាមេរិក លើក្រុមហ៊ុន Xiaomi ទំនងជាមិនធ្វើឲ្យការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះធ្លាក់ចុះនោះទេ ដរាបណាក្រុមហ៊ុនមិនត្រូវបានដកហូតសិទ្ធិចូលប្រើ Google Mobile Service (GMS) នោះ។
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃច័ន្ទទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា ការនាំចេញទូរសព្ទស្មាតហ្វូននៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ២០,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនទូរសព្ទបានលក់ឲ្យអ្នកប្រើប្រាស់ បានធ្លាក់ចុះពី ៣៧២ លានគ្រឿង សល់ត្រឹម ២៩៦ លានគ្រឿង បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
ក្រុមហ៊ុន Xiaomi របស់ចិនបានវ៉ាដាច់ក្រុមហ៊ុន Apple ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយការនាំចេញនៅក្នុងខែកក្កដាដល់ខែកញ្ញា ដោយទាត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ចេញពីចំណាត់ថ្នាក់កំពូលទាំង ៣ នៅលើពិភពលោកជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំ។