Browsing: បច្ចេកវិទ្យា

Galaxy S24 Ultra ត្រូវបានគេរំពឹងថា នឹងប្រកាសចេញជាផ្លូវការនៅ ខែមករា ឆ្នាំ២០២៤។ នេះជាស្មាតហ្វូនប៊ិចដ៏ខ្លាំងមួយរបស់ Samsung ដែលថ្មីៗនេះគេទើបប្រទះឃើញ រូបរាង render ប៊ិចថ្មី ដែលវាមានជម្រើសពណ៌ប្រផេះ និងខ្មៅ ពិសេសគឺមានពណ៌ជម្រើសទូរសព្ទទៀតផង។ យ៉ាងណាចំពោះរូបរាង វាហាក់ដូចនឹងប៊ិចលើម៉ូឌែលមុនផងដែរ។ ប៊ិចថ្មីនេះប្រើ BLE…

ចំពោះអ្នកឧស្សាហ៍ស្វែងរកកម្មវិធីសម្រាប់កុំព្យូទ័រច្រើន អាចស្គាល់គេហទំព័រមួយនេះ www.getintopic.com ដែលជាជង្រុកកម្មវិធីសម្បូរបែប មិនថាប្រព័ន្ធប្រតិបត្តិការ កម្មវិធីការិយាល័យ កម្មវិធីកាត់តរូបឬវីដេអូ មានមួយចប់។ ចំពោះការប្រើប្រាស់គឺឥតគិតថ្លៃនោះទេ ដោយវាមាន Crack ស្រាប់ៗតែម្ដង។ យ៉ាងណាចំពោះការប្រើប្រាស់ ដោយសារតែវាជាកម្មវិធី Crack ដូចនេះយើងមិនធានាថា កម្មវិធីទាំងនេះសុវត្ថិភាពទាំងស្រុងនោះឡើយ ត្បិតអ្នកប្រើផ្ទាល់អាចតេសវា លើ Virtual…

Netflix នឹងបើកឱ្យអ្នកជាវសេវាកម្មរបស់ខ្លួន អាចលេងហ្គេមចោរលួចឡានដោយមិនគិតថ្លៃ GTA: The Trilogy (Grand Theft Auto: The Trilogy – The Definitive Edition) គិតចាប់ពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់…

ក្រុមហ៊ុន Google ទើបនឹងកំណត់គោលការណ៍ថ្មី ដោយនឹងលុបរាប់គណនី Gmail ចាប់ពីថ្ងៃទី១ ខែធ្នូ ២០២៣ ចំពោះគណនីណាមួយដែលមិនមានសកម្មភាពប្រើប្រាស់ក្នុងរយៈពេលយូរ ឬមិនបានចូលទៅប្រើប្រាស់ទាល់តែសោះ។ ការលុបនេះមានន័យថា រាល់សេវាកម្មផ្សេងៗលើ Gmail ដូចជា YouTube, Photos, Docs, Drive, Meet និង…

ជនបន្លំបោកប្រាស់លើអនឡាញ ឬ Hacker កំពុងប្រើទម្រង់បោកថ្មី ដែលបន្លំខ្លួនធ្វើជាគណនីរបស់ រាជរដ្ឋាភិបាល ដោយបញ្ឆោតឱ្យយើងចុចតាមតំណលីងដែលពួកខិលខូចផ្ញើ។ ដែលបច្ចេកទេសបោកប្រាស់នេះ ហៅថា ស្ទូចយកគណនី ឬ Phishing Link ដែល Hacker មានលទ្ធភាពលួចព័ត៌មានរបស់អ្នក និងបើគ្រោះថ្នាក់ធ្ងន់ គឺអាចឈានដល់គ្រប់គ្រងគណនី Telegram ថែមទៀតផង។…

Apple បានជ្រើសរើសកម្មវិធីឬហ្គេមដែលឈ្នះពានរង្វាន់លើ App Store ប្រចាំឆ្នាំ២០២៣ ដូចមានរាយខាងក្រោម៖ ផ្នែកកម្មវិធី – កម្មវិធី iPhone ល្អប្រចាំឆ្នាំ AllTrails  – កម្មវិធី iPad ល្អប្រចាំឆ្នាំ Prêt-à-Makeup ផ្នែកហ្គេម – ហ្គេម…

ជំហានដំបូងរបស់ Realme ចាប់ផ្ដើមនៅ ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសចិន ដែលក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយ លោក Li Bingzhong ដែលជាអតីតអនុប្រធានរបស់ Oppo ដោយដំបូងជាម៉ាកយីហោរងរបស់ Oppo ទីបំផុត Realme បានក្លាយជាម៉ាកយីហោផ្ទាល់ខ្លួនដ៏ល្បីមួយ ហើយនៅពេលនេះ Realme…

ទាំងនេះជាគន្លឹះបន្ថែម សម្រាប់ជំនួយលើ iPhone ទៅលើផ្នែកសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់គ្រប់រូប៖ ១. ប្រើគណនី iCloud ជាចាំបាច់ ត្បិតវានឹង backup រាល់ទិន្នន័យសំខាន់ៗដូចជា រូបថត/វីដេអូ, បញ្ជីលេខទូរសព្ទ, Note, រាល់បណ្ដុំ Setting, អាចតាមដានទីតាំង iPhone ឬឧបករណ៍ផ្សេងៗតាមកម្មវិធី…

ជាធម្មតា Software របស់ iPhone មានស្ថិរភាព និងវៃឆ្លាតស្រាប់ហើយ ប៉ុន្ដែមុខងារទាំង ៥ ខាងក្រោមនេះ នឹងជួយឱ្យអ្នកប្រើប្រាស់កាន់តែប្រសើរបន្ថែមទៀត។ ១. បិទផ្ទាំង In-App Ratings & Review នេះជាផ្ទាំងលោតឱ្យពិន្ទុទៅលើកម្មវិធីនីមួយៗ បើអ្នកមានកម្មវិធីច្រើន នោះវានឹងបង្កការរំខាន។ ដូចនេះបើមិនចង់ឱ្យរំខាន…

Omate បានប្រកាសចិញ្ចៀនឆ្លាតវៃថ្មីមួយ ដែលមានឈ្មោះថា Ice Ring។ វាត្រូវបានផលិតពីសារធាតុ ទីតានីញ៉ូមអាឡយ និងមានការរចនាស្តើង បែបតិចនិយមផងដែរ។ ចិញ្ចៀនឆ្លាតវៃនេះភ្ជាប់មកជាមួយមុខងារត្រួតពិនិត្យសុខភាព រួមទាំងការតាមដានការគេង ការត្រួតពិនិត្យចង្វាក់បេះដូង ការតាមដានកម្រិតអុកស៊ីសែនក្នុងឈាម ត្រួតពិនិត្យកម្រិតស្ដ្រស និងពិនិត្យសម្ពាធឈាមផងដែរ។ ដោយទិន្នន័យ តាមដានសុខភាពទាំងនេះ គឺអ្នកចូលទៅមើលវិញបានលើ app ដែលមានលើ…