Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូដែល Apple Watch Series 8 ជាមួយនឹងអេក្រង់ធំជាងនេះ បើយោងតាមនាកប្រតិបត្តិ Ross Young ក្រុមហ៊ុន DSCC (ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់) និងលោក Jeff Pu ក្រុមហ៊ុន Haitong International…

[TikTok] សមាជិកនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc និង Google របស់ Alphabet Inc ដកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនចេញពីកម្មវិធី Download របស់ខ្លួន។ ជាមួយការស្នើសុំនេះ…

[Twitter] កាល​ពី​ថ្ងៃ​ពុធកន្លងទៅ ​ Twitter បានប្រកាសថាខ្លួនកំពុង​សាកល្បង​មុខងារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា “Notes” ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ការ​សរសេរ​ដូច​ជា​ការ​សរសេរ​ជា​តំណ(link)​ទាំង​នៅ​លើ និង​ក្រៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ក្រុមហ៊ុនក៏បាននិយាយផងដែរថាក្រុមហ៊ុន Revue ដែលខ្លួនបានទិញកាលពីឆ្នាំមុន ឥឡូវនេះនឹងក្លាយជាផ្នែកមួយនៃ Twitter Write រួមជាមួយនឹងមុខងារ “Notes” ។ លក្ខណៈពិសេសរបស់ long-form feature…

បើយោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី Downdetector.com បានបង្ហាញថា Spotify Technology SA បាន Down ចុះសម្រាប់អ្នកប្រើប្រាស់រាប់ពាន់នាក់កាលពីថ្ងៃអង្គារ។ មានអ្នកប្រើប្រាស់ចំនួនជាង ១ម៉ឺននាក់បានរាយការណ៍អំពីបញ្ហាជាមួយនឹងវេទិកាស្ទ្រីមអូឌីយ៉ូ នេះបើយោងតាម ​​Downdetector ដែលតាមដានការដាច់ដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពមួយចំនួនរួមទាំងកំហុសដែលបានបញ្ជូនដោយអ្នកប្រើប្រាស់នៅលើវេទិកាមួយនេះ។ ក្នុងនោះការសន្និដ្ឋានថាការដាច់ភ្លើងអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនធំ។ Spotify មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

[បច្ចេកវិទ្យា] កាលពីថ្ងៃសុក្រ ទី១០ មិថុនាកន្លងទៅ ស្ថាបនិករបស់កម្មវិធី Telegram លោក Pavel Durov បាននិយាយថាកម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមគម្រោងនៃការបង់ប្រាក់ ឬ Paid Subscription សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនក្នុងខែនេះ ជាមួយតម្លៃ ៤,៩៩ដុល្លារ/ខែ ហើយនឹងភ្ជាប់មកជាមួយការទាញយកលឿនជាងមុន បន្លែងសារជាសំឡេងទៅអត្ថបទ…

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ WWDC 2022 របស់ខ្លួន Apple បានណែនាំមុខងារថ្មីៗសំខាន់ៗជាច្រើនដែលនឹងមកដល់ឧបករណ៍ចល័តរបស់ក្រុមហ៊ុន ជាមួយនឹងការចេញនូវ iOS 16 និង iPadOS 16 នៅចុងឆ្នាំនេះ។ អ្នកប្រើប្រាស់អាចរំពឹងថានឹងមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួន រួមទាំងការអាប់ដេតដ៏សំខាន់បំផុតមួយទៅកាន់ iOS ក្នុងពេលដ៏ខ្លីដូចជា Lock Screen Widgets។…

យោងតាម Android Authority បានបង្ហាញថា Google និង Apple ទើបតែបានប្រកាសពីការគ្រប់គ្រងកម្មវិធីចំនួន ១,៥ លានដែលបានបញ្ឈប់ការអភិវឌ្ឍន៍ ឬមិនត្រូវបានអាប់ដេតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនវិភាគ Pixalate មានតែ ២៨% នៃកម្មវិធីនៅលើ Apple App…

Google បានចាប់ផ្តើមដាក់ឱ្យដំណើរការកំណែអាប់ដេត Wear OS ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្ទ្រីម (Stream)បញ្ជីចាក់តន្ត្រីនៅលើ YouTube តាមប្រព័ន្ធ LTE ឬ Wi-Fi ដោយមិនចាំបាច់មានទូរស័ព្ទនៅក្បែរនោះទេ។ Google បាននិយាយនៅក្នុង Blog កាលពីថ្ងៃច័ន្ទថា Premium Subscriber នឹងទទួលបានបទចម្រៀងច្រើនជាង ៨០លានបទ…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតសំបកកង់ Hankook បានប្រកាសថា ខ្លួននឹងដាក់លក់សំបកកង់ថ្មីក្រោមឈ្មោះ “iON” ដែលរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី។ បង្កើនភាពធន់នឹងកាត់បន្ថយភាពកកិត និងដើម្បីធ្វើការជាមួយរថយន្តធុនធ្ងន់ និងកម្លាំងបង្វិលជុំខ្ពស់ នឹងមកដល់នៅក្នុងឆ្នាំនេះ។ គួរឲ្យដឹងថា សំបកកង់មានបីម៉ូដែលត្រូវបានរចនាឡើងសម្រាប់រថយន្តដែលមានសមត្ថភាពខ្ពស់ និងគុណភាពខ្ពស់។ ពួកគេនឹងត្រូវបានផ្តល់ជូនក្នុងទំហំចាប់ពី ១៨ ទៅ ២២ អ៊ីញ ហើយនៅអឺរ៉ុប…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Sony ដែលពួកគេយល់ព្រមបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី រួមជាមួយនឹងការផ្តល់សេវាចល័ត mobility services ផងដែរ។ “ក្រុមហ៊ុនថ្មី” នោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ ២០២២ ហើយរថយន្តអគ្គិសនីដំបូងរបស់វា ត្រូវបានគេរំពឹងថា…