[Twitter] កាលពីថ្ងៃពុធកន្លងទៅ Twitter បានប្រកាសថាខ្លួនកំពុងសាកល្បងមុខងារថ្មីមួយដែលមានឈ្មោះថា “Notes” ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកការសរសេរដូចជាការសរសេរជាតំណ(link)ទាំងនៅលើ និងក្រៅប្រព័ន្ធផ្សព្វផ្សាយសង្គម។
✨ Introducing: Notes ✨
We’re testing a way to write longer on Twitter. pic.twitter.com/SnrS4Q6toX
— Write (@Write) June 22, 2022
ក្រុមហ៊ុនក៏បាននិយាយផងដែរថាក្រុមហ៊ុន Revue ដែលខ្លួនបានទិញកាលពីឆ្នាំមុន ឥឡូវនេះនឹងក្លាយជាផ្នែកមួយនៃ Twitter Write រួមជាមួយនឹងមុខងារ “Notes” ។
#Twitter's new artwork for the “Notes” (Twitter Articles). pic.twitter.com/F3rRS1DTtC
— Nima Owji (@nima_owji) June 8, 2022
លក្ខណៈពិសេសរបស់ long-form feature កំពុងត្រូវបានសាកល្បងដោយក្រុមអ្នកអ្នកសរសេរ ឬ Writer តូចមួយ ហើយ Twitter មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការចេញផ្សាយទូលំទូលាយរបស់វានោះទេ។ បច្ចុប្បន្នក្រុមហ៊ុនមានដែនកំណត់ ២៨០ តួអក្សរនៅលើ tweets ដែលជាលក្ខណៈពិសេសដែលបានចាប់ផ្តើមសាកល្បងជិត ៥ឆ្នាំមុន។
Twitter is working on “Twitter Articles” and the ability to create one within Twitter
Possibility a new longform format on Twitter pic.twitter.com/Srk3E6R5sz
— Jane Manchun Wong (@wongmjane) February 2, 2022
នៅក្នុងខែមេសា ក្រុមហ៊ុន Twitter បានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលដោយនិយាយថា នៅប៉ុន្មានខែខាងមុខនេះខ្លួននឹងចាប់ផ្តើមសាកល្បងមុខងារកែសម្រួលថ្មី ដែលហៅថា “មុខងារដែលត្រូវបានស្នើសុំច្រើនបំផុតអស់រយៈពេលជាច្រើនឆ្នាំ ឬ the most requested feature for many years”។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះកំពុងស្ថិតនៅកណ្តាលស្ថានការណ៍នៃការទិញយកតម្លៃ ៤៤ពាន់លានដុល្លារដោយនាយកប្រតិបត្តិ Tesla Inc លោក Elon Musk ដែលជាអ្នកមានបំផុតរបស់ពិភពលោកយោងតាមទស្សនាវដ្ដី Forbes៕