[TikTok] សមាជិកនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc និង Google របស់ Alphabet Inc ដកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនចេញពីកម្មវិធី Download របស់ខ្លួន។
ជាមួយការស្នើសុំនេះ គឺត្រូវបាន FCC បង្ហាញថាកម្មវិធីចែករំលែកវីដេអូ TikTok បានប្រមូលនូវទិន្នន័យជាច្រើនលើសលប់អំពីអ្នកប្រើប្រាស់សហរដ្ឋអាមេរិក ដែលអាចចូលប្រើបានដោយបុគ្គលិករបស់ ByteDance នៅក្នុងទីក្រុងប៉េកាំង ដែលវាបានប៉ះពាល់ដល់ឯកភាពរបស់អ្នកប្រើប្រាស់។
ក្នុងនោះ ក្រុមហ៊ុន Alphabet Inc បានស្នើអោយ TikTok បកស្រាយអំពីកម្មវិធីរបស់ពួកគេនៅថ្ងៃទី ៨ ខែកក្កដានេះ ថាហេតុអ្វីពួកគេធ្វើដោយគ្មានផែនការបែបនេះ។
គួរបញ្ជាក់ផងដែរថា អ្នកនាំពាក្យ TikTok បាននិយាយថា វិស្វកររបស់ក្រុមហ៊ុននៅក្នុងទីតាំងនៅខាងក្រៅសហរដ្ឋអាមេរិក រួមទាំងប្រទេសចិន អាចត្រូវបានផ្តល់សិទ្ធិចូលប្រើទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក “តាមតម្រូវការ” និងក្រោម “ការគ្រប់គ្រងយ៉ាងតឹងរឹង”៕