ក្រុមហ៊ុនផលិតរថយន្ត Aiways Automobiles ដែលជាម៉ាករថយន្តរបស់ចិនដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងពិចារណាលក់រថយន្តនៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការពង្រឹងលើការពង្រីករថយន្តទៅកាន់ទីផ្សារបើកបរចង្កូតស្តាំ (RHD)។
បច្ចុប្បន្ន Aiways Automobiles លក់រថយន្តនៅអ៊ឺរ៉ុបតែមួយគត់គឺម៉ូឌែល U5 ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ទោះបីជារថយន្ត U6 coupe ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិននាពេលថ្មីៗនេះក៏ដោយ និងគំរូរថយន្តម៉ូដែល U7 SUV ខ្នាតធំដែលនឹងចេញលក់នៅពេលអនាគតផងដែរ។
រថយន្ត Aiways U5 មានការរចនាយ៉ាងទាក់ទាញ និងទាន់សម័យដោយមានតួខ្លួនពីរពណ៌ ដំបូលខ្មៅ ប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ចង្កៀងក្រោយ LED អូសកាត់ទាំងសងខាង និងដំបូលកញ្ចក់បែប Panoramic Sunroof។
ចំពោះផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និងកៅអីខាងមុខកំដៅ Dual Zone និងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូជាដើម។
ចំពោះផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និងកៅអីខាងមុខកំដៅ Dual Zone និងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូជាដើម។