Browsing: Facebook

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួននឹងផ្តល់ឲ្យនិយោជិករបស់ខ្លួននូវជម្រើសក្នុងការធ្វើការពីចម្ងាយសម្រាប់រយៈពេលវែង ថែមទាំងអាចជួយដល់អ្នកដែលចាប់អារម្មណ៍មួយចំនួន ក្នុងការផ្លាស់ទៅប្រទេសផ្សេងទៀតផងដែរ។

ក្រុមហ៊ុណ Facebook និយាយថា ខ្លួនកំពុងធ្វើការលើកម្មវិធី Instagram របស់ខ្លួន សម្រាប់ក្មេងៗអាយុក្រោម ១៣ ឆ្នាំ ដែលមិនត្រូវបានអនុញ្ញាតតាមបច្ចេកទេសដើម្បីប្រើប្រាស់កម្មវិធីនេះក្នុងទម្រង់បច្ចុប្បន្ន ដោយសារបទបញ្ជាឯកជនរបស់សហព័ន្ធ។

កាលពីថ្ងៃសៅរ៍ ទី១៦ មករា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងសម្ភារៈអាវុធ និងឧបករណ៍ការពារ នៅសហរដ្ឋអាមេរិក ដែលមានប្រសិទ្ធិភាពភ្លាមៗរហូតដល់យ៉ាងហោចណាស់ ពីរថ្ងៃបន្ទាប់ពីថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី ២០ ខែមករា។

ក្រុមហ៊ុន Facebook បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងកាណាដា បានធ្លាក់ចុះ ២ លាននាក់ ដោយធ្លាក់ចុះពី ១៩៨ លាននាក់នៅត្រីមាសទី ២ មកសល់ត្រឹម ១៩៦ លាននាក់នៅត្រីមាសទី ៣ ។