Browsing: Nissan

[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសថាខ្លួននឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសមហាអំណាចលំដាប់ទី ២ លើលោកប្រទេសរុស្ស៊ី ជាងពីរសប្តាហ៍។ សម្រាប់ក្រុមហ៊ុន​ Nissan បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់កាតបាទប្រហម និង NPOs ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់…

ក្រុមហ៊ុន Nissan Motor Thailand នៅប្រទេសថៃ មានបំណងបង្កើនការលក់នាំចេញរបស់ខ្លួន ខណៈពេលដែលទីផ្សារក្នុងស្រុកនៅតែបន្តទទួលរងពីការជាប់គាំង ដោយសារជំងឺកូវីដ១៩។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor បានមើលឃើញការលក់រថយន្តរបស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ នៅក្នុងខែកក្កដានេះ ស្របពេលដែលការលក់រថយន្តសរុបនៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះបានធ្លាក់ចុះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Nissan បានប្រកាសពីការពង្រីកផលិតកម្មរថយន្តអគ្គិសនីដ៏ធំមួយ នៅឯរោងចក្ររថយន្តរបស់ខ្លួននៅទីក្រុង Sunderland ប្រទេសអង់គ្លេស ដែលនឹងបង្កើតការងារថ្មីចំនួន ១ ៦៥០ កន្លែងថែមទៀតផង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple Inc បានទាក់ទងទៅក្រុមហ៊ុនរថយន្ត Nissan Motor Co Ltd ក្នុងប៉ុន្មានខែថ្មីៗនេះ អំពីគម្រោងរថយន្តបើកបរស្វ័យប្រវត្ដិរបស់ខ្លួន ប៉ុន្តែកិច្ចចរចាបានបញ្ចប់ បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើម៉ាកយីហោ។

អង្គភាពរបស់ក្រុមហ៊ុន Nissan Motor Co នៅប្រទេសថៃ គ្រោងនឹងជួលបុគ្គលិកថ្មីជាង ២ ០០០ នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនព្យាយាមបង្កើនមូលដ្ឋានផលិតកម្មខ្នាតធំចុងក្រោយរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍។