Browsing: រុស្ស៊ី

រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ប្រទេសអ៊ុយក្រែន​ បាន​បិទ​ដែនអាកាស​របស់ខ្លួន​ចំពោះ​ការហោះហើរ​ស៊ីវិល ​បន្ទាប់ពី​រុស្ស៊ី​ចាប់ផ្តើម​សកម្មភាព​យោធា​ក្នុង​ប្រទេស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃប្រេង និងហ្គាស់ កំពុងឡើងថ្លៃដោយសារតែការភ័យខ្លាចថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីនឹងរំខានដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។