Browsing: ផ្សេងៗ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់ លោក Peter Altmaier បានប្រាប់កាសែត Tagesspiegel នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ នេះថា នៅក្នុងខែកក្កដានេះ ប្រទេសអាល្លឺម៉ង់នឹងមានឡានអគ្គិសនីចំនួន ១ លានគ្រឿងនៅលើដងផ្លូវ។

រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យធនាគារកណ្តាលរបស់ខ្លួន សិក្សារូបិយប័ណ្ណឌីជីថលដោយប្រើបច្ចេកវិទ្យា Blockchain ក្នុងរយៈពេលជាង ៣ឆ្នាំ ចំពេលមានចំណាប់អារម្មណ៍កើនឡើងនៃរូបិយប័ណ្ណប្រភេទនេះ។

ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទំហំទឹកប្រាក់ចំនួន ៣២១,៥ លានដុល្លារដល់ប្រទេសវៀតណាម សម្រាប់កម្មវិធីចំនួនពីរ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងកែលម្អអភិបាលកិច្ចទីក្រុង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានឡើងដល់ ១ ទ្រីលានដុល្លារជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះទទួលបានជ័យជម្នះពីតុលាការប្រឆាំងនឹងនិយតករអាមេរិក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន TikTok បានលុបចោលគណនីជិត ៧,៣ លានគណនី ដែលសង្ស័យថាជាកម្មសិទ្ធិរបស់កុមារមិនទាន់គ្រប់អាយុនៅត្រីមាសទី ១ នៃឆ្នាំ ២០២១ នេះ។

យោងតាម NPD Research បានរាយការណ៍ថា ការលក់កង់ និងគ្រឿងបន្លាស់កង់នៅអាមេរិកកើនឡើង ៧៥% ទៅ ១ ពាន់លានដុល្លារនៅឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដោយសារមនុស្សចេញលំហែទៅខាងក្រៅ កំឡុងពេលមានជំងឺរាតត្បាត។ និន្នាការនោះនៅតែបន្តដល់ឆ្នាំ ២០២១ ជាមួយនឹងការលក់កង់លក់រាយបានកើនឡើង ៦០% ចាប់តាំងពីឆ្នាំ…

តម្លៃរថយន្តធុនស្រាលជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើង ៥,៤ ភាគរយ ក្នុងខែឧសភាឆ្នាំ ២០២១ បើធៀបនឹងខែដដែលក្នុងឆ្នាំ ២០២០។ តួលេខចេញផ្សាយដោយសៀវភៅ Kelley Black Book បង្ហាញថាតម្លៃយានយន្តថ្មីជាមធ្យមពីម៉ាកធំ ៗ ជាច្រើននៅសហរដ្ឋអាមេរិកបានកើនឡើងពីឆ្នាំមុន ហើយក៏បានហក់ឡើងចាប់ពីខែមេសា ដល់ ខែឧសភាឆ្នាំ ២០២១ ដោយសារតម្រូវការកើនឡើងខ្ពស់ សម្រាប់រថយន្តថ្មី…

ប្រទេសហ្វីលីពីនតែងតែមានរឿងរាវគួរអោយភ្ញាក់ផ្អើល ជាពិសេសរឿងកម្ទេចឡានចោល។ ឥឡូវនេះ វាបានកើតឡើងម្តងទៀតហើយ នៅឯការិយាល័យគយរបស់ប្រទេសហ្វីលីពីន បានធ្វើការបំផ្លាញយានយន្តចំនួន ២១ គ្រឿងដែលមានតម្លៃប្រមាណជា ១,២ លានដុល្លារចោល។ រថយន្តដែលត្រូវបានកម្ទេចចោលនោះរួមមាន McLaren 620R, Bentley Flying Spur, Porsche 911, Mercedes SLK,…

បន្ទាប់ពីប្រទេសបារាំង ជាលើកដំបូងផ្លែគូលែនរបស់វៀតណាមត្រូវបាននាំចូលជាផ្លូវការទៅប្រទេសហូឡង់ ជាមួយនឹងតម្លៃ២១,៥ដុល្លារក្នុងមួយគីឡូក្រាម។ យោងតាមឈ្មួញនាំចេញផ្លែគូលែន ទៅលក់ក្នុងផ្សារទំនើបរបស់អាស៊ីបានទទួលការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ផ្សារទំនើប និងចង់បានផលិតផលល្អបែបនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកស្រី Vo Thi Ngoc Diep ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសហូឡង់ បានមានប្រសាសន៍ថា ការនាំយកផ្លែកូលែនរបស់វៀតណាមមកប្រទេសហូឡង់ប្រឈមមុខនឹងការលំបាកជាច្រើន ដែលទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់អ្នកនាំចេញ និងអ្នកនាំចូល។ តួរយ៉ាងដូចជាឧបសគ្គក្នុងការមិនមានផ្លែគូលែនស្តង់ដាសម្រាប់នាំចូលជាដើម។ គួរបញ្ជាក់ផងដែរថា មុនប្រទេសហូឡង់ ផ្លែគូលែនរបស់វៀតណាមត្រូវបាននាំចូលទៅកាន់ប្រទេសបារាំង…

រថយន្ត Toyota Supra ឆ្នាំ ១៩៩៤ បានប្រើប្រាស់ក្នុងរឿង Fast and Furious ក្នុងឆ្នាំ ២០០១ និង ២០០៣ ដែបើកបរដោយលោក Paul Walker បានធ្វើការដាក់ដេញថ្លៃនៅក្នុងទីក្រុង Las Vegas កាលពីពេលថ្មីៗនេះ…