មហាជនចាប់អារម្មណ៍នឹង iPhone 7 ផ្ទុះថ្មឆេះ បន្ទាប់អ្នកប្រើបានធ្វើឱ្យធ្លាក់។ នេះបើយោងទៅតាមប្រភពគណនីហ្វេសប៊ុកមួយ មានឈ្មោះថា វណ្ណា ព័ត៌មាន-VannaNews បានបង្ហោះវីដេអូខ្លីកាលពី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ហេតុការណ៍នេះ បង្ករឱ្យមានការជជែកវែកញែកជាហូរហែរ ត្បិតមានមតិជាច្រើនលើកឡើងថា ទូរសព្ទដែលធ្លាក់ផ្ទុះថ្មឆេះនោះ គឺប្រើថ្មកូពី ឬឈានដល់ហើមថ្ម ហើយម្ចាស់មិនដូរ ឬពេលជួសជុលជាងប្ដូរខុសបច្ចេកទេស ម៉្លោះហើយ ពេលធ្លាក់ទៅគឺបណ្ដាលឱ្យមានអត្រាផ្ទុះឆេះខ្ពស់។
ចំពោះភាគរយ ដែលទូរសព្ទ iPhone 7 នេះប្ដូរថ្ម អាចថាជាចំណុចត្រូវច្រើន ត្បិតទូរសព្ទមួយម៉ូឌែលនេះចាស់ឆ្នាំទៅហើយ ត្បិត Apple បានប្រកាសចេញវាតាំងពី ឆ្នាំ២០១៦ មកដល់ពេលនេះ iPhone 7 មានអាយុកាល ៧ឆ្នាំ ទៅហើយ។
យ៉ាងណា ពីអ្នកជំនាញធ្លាប់បានណែនាំថា ការផ្លាស់ប្ដូរថ្មទូរសព្ទ គួរជ្រើសរើសប្រភេទមានស្ដង់ដារមានការទទួលស្គាល់ពីក្រុមហ៊ុនត្រឹមត្រូវ ប្រើប្រាស់ឧបករណ៍សាកដើម ឬមានការទទួលស្គាល់ដូចគ្នា។ ដូចគ្នាដែរ អ្នកប្រើគួរពិនិត្យ Battery Health នៅក្នុង Setting បានផងដែរ ត្បិតប្រព័ន្ធនឹងប្រាប់លក្ខខណ្ឌថ្មរបៀបម៉េច ថាគួរប្ដូរឬយ៉ាងណា៕