Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡាន Nissan ស៊េរីឆ្នាំ២០២៤ លក់តម្លៃមិនដល់ ២ម៉ឺនដុល្លារ ក្លាយជាឡានធូរថ្លៃជាងគេនៅអាមេរិក
    យានយន្ត

    ឡាន Nissan ស៊េរីឆ្នាំ២០២៤ លក់តម្លៃមិនដល់ ២ម៉ឺនដុល្លារ ក្លាយជាឡានធូរថ្លៃជាងគេនៅអាមេរិក

    September 28, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្នុងសម័យកាលដែលកញ្ចប់លុយ ២ម៉ឺនដុល្លារ ពិបាកនឹងរកទិញរថយន្តមួយទឹកយកមកប្រើប្រាស់នោះ Nissan បែរជាប្រកាសលក់រថយន្តម៉ូដែល Versa ស៊េរីឆ្នាំ២០២៤ ក្នុងតម្លៃត្រឹមចាប់ពី ១៦ ១៣០ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តធូរថ្លៃជាងគេនៅអាមេរិក។

    ពាណិជ្ជកម្ម

    សម្រាប់ស៊េរីឆ្នាំ២០២៤នេះ មានការកើនឡើងតម្លៃ ១៥០ដុល្លារ ប៉ុណ្ណោះ ធៀបនឹងស៊េរីឆ្នាំ២០២៣ ហើយការផ្លាស់ប្ដូរគឺមានមិនច្រើនឡើយ ដោយការអាប់ដេតមានភាពខុសគ្នាបន្តិចបន្តួចរវាងប្រភេទ Versa S តម្លៃចាប់ពី ១៦ ១៣០ដុល្លារ, ប្រភេទ Versa SV តម្លៃចាប់ពី ១៩ ៤២០ដុល្លារ និងប្រភេទ Versa SR តម្លៃចាប់ពី ២០ ១៤០ដុល្លារ។

    រថយន្ត Nissan Versa ស៊េរីឆ្នាំ២០២៤ ទាំងបីប្រភេទ មានបំពាក់នូវម៉ាស៊ីនដូចៗគ្នា ដែលជាម៉ាស៊ីន ១,៦លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២២សេះ ដោយប្រភេទ Versa S តែមួយគត់ប្រើប្រអប់លេខដៃ៥វគ្គ ឯពីរប្រភេទទៀតប្រើប្រាស់ប្រអប់លេខអូតូ។

    គួរដឹងថា Nissan Versa ស៊េរីឆ្នាំ២០២៤ អាចចាត់ទុកជាគូប្រជែងរបស់រថយន្ត Mitsubishi Mirage ឆ្នាំ២០២៤ ដែលមានតម្លៃប្រកៀកប្រកិតគ្នា ដោយរថយន្ត Mirage ស៊េរីថ្មី លើទីផ្សារអាមេរិកមានតម្លៃចាប់ពី ១៦ ៦៩៥ដុល្លារ៕

    ប្រភព ៖ carscoops

    Share. Facebook Telegram WhatsApp
    Previous Articleអ្នកប្រើ​​កុំព្យូទ័រ Mac អាចឡើងទៅកាន់ macOS Sonoma បានហើយ ចាប់ពីម៉ាស៊ីន ២០១៧ ឡើងទៅ
    Next Article ផ្ទុះការចាប់អារម្មណ៍ iPhone ធ្លាក់ ស្រាប់តែផ្ទុះឆេះទូរសព្ទ

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.