ជាធម្មតាគណនី Telegram គឺមានលេខទូរសព្ទ និងខ្លះទៀតគេបានដាក់រូបគណនី ប៉ុន្ដែអ្នកបែរជាមិនអាចមើលឃើញរបស់ទាំងពីរនេះ ព្រោះអ្នកប្រើនោះបានបិទទៅលើ មុខងារឯកជនភាព។ ហើយអ្នកក៏អាចចូលទៅមើល និងបិទដូចគេបានដែរ តាមរបៀបខាងក្រោម៖
ការបិទមិនឱ្យអ្នកដទៃឃើញរូបថត ក្រៅពីលេខទូរសព្ទដែលអ្នកបានរក្សាទុកក្នុង Contact៖
– បើក Telegram > Settings > Privacy and Security
– ត្រង់ចំណុច Profile Picture > ជ្រើសយក My Contacts
ការបិទលេខទូរសព្ទមិនឱ្យអ្នកដទៃឃើញ៖
– បើក Telegram > Settings > Privacy and Security
– ត្រង់ចំណុច Phone Number > ជ្រើសយក Nobody សម្រាប់បិទឱ្យឃើញទាំងអស់ ឬជ្រើសយក My Contact ដើម្បីឱ្យលេខទូរសព្ទ ដែលអ្នកបានរក្សាទុកក្នុង Contact អាចឃើញបានឃើញ៕