Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានអគ្គិសនីធូរថ្លៃបំផុតរបស់អង់គ្លេស កាន់លុយតែ ៧ពាន់ដុល្លារទិញជិះបាន
    យានយន្ត

    ឡានអគ្គិសនីធូរថ្លៃបំផុតរបស់អង់គ្លេស កាន់លុយតែ ៧ពាន់ដុល្លារទិញជិះបាន

    September 27, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងរបស់អង់គ្លេសឈ្មោះថា Ark បានចាប់ផ្ដើមការដឹកជញ្ជូនរថយន្តម៉ូដែល Zero ដែលមានតម្លៃប្រមាណ ៧ ៣០០ដុល្លារ ជារថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃជាងគេនៅប្រទេសអង់គ្លេស។

    ពាណិជ្ជកម្ម

    រថយន្ត Ark Zero បានដាក់លក់កាលពីខែមិថុនា ដោយអាចទិញបានតាមរយៈវិបសាយរបស់ក្រុមហ៊ុន Ark ដោយគិតមកទល់បច្ចុប្បន្នវាអាចលក់ចេញបានជាង ២០០គ្រឿងរួចមកហើយ។

    មានទម្ងន់ ៤៨៩គីឡូក្រាម រថយន្តអគ្គិសនីដែលកៅអីអង្គុយពីរនេះ អាចបើកបរដល់លឿនបំផុត ៤៥គ.ម/ម៉ និងមានចម្ងាយបើកបរប្រមាណ ៨០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

    រថយន្តម៉ូដែល Zero នេះ មានប្រវែង ២៥០០ម.ម មានទទឹង ១២០២ម.ម និងមានកម្ពស់ ១៦២៥ម.ម ដែលធ្វើឲ្យវាមានប្រវែងខ្លីជាង ប៉ុន្តែខ្ពស់ជាងរថយន្ត Citroën Ami ដែលត្រូវបានចាត់ទុកថាជាគូប្រជែងដ៏សក្តិសមបំផុត។

    រថយន្តនេះ ប្រើប្រាស់នូវដុំសាកស្តង់ដារ Type 1 ដែលអាចផ្ដល់កម្លាំងសាកបានដល់ ៧,៤kW ខណៈដែលការសាកភ្លើងចំណាយពេល ៦ ទៅ ៨ម៉ោង និងចំណាយប្រាក់មិនដល់ ១ផោន (ប្រមាណ ១,២២ដុល្លារ)។

    បច្ចុប្បន្ននេះ រថយន្ត Zero មានលក់តែនៅអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន Ark ក៏មានគម្រោងពង្រីកប្រតិបត្តិអាជីវកម្មរបស់ខ្លួននៅថ្ងៃអនាគត ព្រមទាំងគ្រោងប្រកាសចេញរថយន្តប្រភេទ A-segment ជាមួយនឹងសេវាកម្មរថយន្តតាក់ស៊ីស្វ័យប្រវត្តិដែលគ្រោងចាប់ផ្ដើមនៅទីក្រុងឡុងដ៏នាឆ្នាំក្រោយ៕

    ប្រភព ៖ Autocar

    Share. Facebook Telegram WhatsApp
    Previous Articleឃើញអាខោន Telegram អ្នកដទៃអត់មានលេខទូរសព្ទនិង​រូបថត ព្រោះគេបិទកន្លែងនេះ
    Next Article អ្នកប្រើ​​កុំព្យូទ័រ Mac អាចឡើងទៅកាន់ macOS Sonoma បានហើយ ចាប់ពីម៉ាស៊ីន ២០១៧ ឡើងទៅ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.