Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»មកស្គាល់ផ្លាកលេខឡាន តម្លៃរាប់សិបលានដុល្លារ ថ្លៃដាច់គេលើលោក
    យានយន្ត

    មកស្គាល់ផ្លាកលេខឡាន តម្លៃរាប់សិបលានដុល្លារ ថ្លៃដាច់គេលើលោក

    September 21, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តតម្លៃថ្លៃ តែងតែទាក់ទាញក្រសែភ្នែកមហាជននៅពេលដែលបង្ហាញវត្តមានម្ដងៗ ហើយអ្វីដែលកាន់តែទាក់ភ្នែកទៀតនោះ គឺការបំពាក់នូវផ្លាកលេខពិសេសៗ។ ខាងក្រោមគឺជាផ្លាកលេខពិសេសដែលមានតម្លៃជាងគេក្នុងលោក ៖

    ១. ផ្លាកលេខ D5 តម្លៃ ៨,៩លានដុល្លារ

    ពាណិជ្ជកម្ម

    កាលពិខែតុលា ឆ្នាំ២០១៦ សេដ្ឋីអចលនទ្រព្យល្បីឈ្មោះក្នុងទីក្រុងឌុយបៃ បានចំណាយប្រាក់ ៨,៩លានដុល្លារ ដើម្បីទិញផ្លាកលេខ D5 បំពាក់លើរថយន្ត Rolls-Royce Phantom របស់ខ្លួន។ ផ្លាកលេខនេះត្រូវបានម្ចាស់វាយល់ថាជាផ្លាកលេខនាំសំណាង ដោយសារអក្សរ D គឺអក្សរទី៤ បូកជាមួយលេខ៥ បង្កើតបានជាលេខសំណាងលេខ ៩។ បន្ថែមពីហ្នឹង សេដ្ឋីរូបនេះក៏ជាម្ចាស់ផ្លាកលេខ O9 ដែលបានទិញក្នុងតម្លៃជិត ២,៦លានដុល្លារ

    ២. ផ្លាកលេខ AA8 តម្លៃ ៩,៥លានដុល្លារ និងផ្លាកលេខ AA9 តម្លៃ ១០,៣លានដុល្លារ

    AA8 និង AA9 ជាផ្លាកលេខថ្លៃចំនួនពីរក្នុងទីក្រុងឌុយបៃ។ ក្នុងកម្មវិធីដេញថ្លៃសប្បុរសធម៌មួយកាលពីឆ្នាំ២០២២ សេដ្ឋីអចលនទ្រព្យឈ្មោះថា Balvinder Sahni បានចំណាយ ៩,៥លានដុល្លារ ទិញយកផ្លាកលេខ AA8 ហើយកាលពីឆ្នាំ២០២១ ក៏មានការដាក់លក់ដេញថ្លៃផ្លាកលេខ AA9 ដែលលក់បាន ១០,៣លានដុល្លារ។

    ៣. ផ្លាកលេខ 1 តម្លៃ ១៤,២លានដុល្លារ

    Syed Abdul Ghaffar Khoury ដែលជាសេដ្ឋីឌុយបៃ គឺជាម្ចាស់ផ្លាកលេខដ៏ពិសេស “1”។ ដោយហេតុតែចង់លេចធ្លោជាងគេ បុរសរូបនេះមិនញញើតនឹងចំណាយទឹកប្រាក់ ១៤,២លានដុល្លារ ដើម្បីទិញផ្លាកលេខ “1” ដាក់លើរថយន្ត Bugatti Veyron 16.4 Pegaso Edition របស់ខ្លួនឡើយ។

    ៤. ផ្លាកលេខ P7 តម្លៃ ១៤,៩លានដុល្លារ

    កាលពីខែមេសា ឆ្នាំ២០២៣នេះ មហាសេដ្ឋីក្នុងសហភាពអារ៉ាប់រួម បានចំណាយទឹកប្រាក់ជិត ១៥លានដុល្លារ ទិញយកផ្លាកលេខអក្សរ P និងមានលេខ 7 សម្រាប់រថយន្ត Bugatti របស់ខ្លួន។ យ៉ាងណាក្ដី មួយខែក្រោយមក គេបានឃើញផ្លាកលេខនេះលើរថយន្ត Tesla Model 3 ទៅវិញ ហើយថ្មីៗនេះ ផ្លាកលេខនេះបានស្ថិតលើរថយន្ត Rolls-Royce Cullinan Mansory Edition។


    ៥. ផ្លាកលេខ F1 តម្លៃ ២០លានដុល្លារ

    ផ្លាកលេខ F1 បច្ចុប្បន្នបានកាន់កាប់ដោយអ្នកច្នៃម៉ូតរថយន្តល្បីឈ្មោះ Afzal Kahn ដោយដើមឡើយរូបលោកបានទិញផ្លាកលេខនេះក្នុងតម្លៃ ៥,៣លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែតម្លៃរបស់វាបានកើនឡើងដល់ ២០លានដុល្លារ។ ផ្លាកលេខពិសេសនេះ ត្រូវបានបំពាក់លើរថយន្ត Bugatti Veyron Super Sport។

    ៦. ផ្លាកលេខ MM តម្លៃ ២៤,៣លានដុល្លារ
    ជាមួយតម្លៃរហូតដល់ ២៤,៣លានដុល្លារ ផ្លាកលេខសម្រាប់រដ្ឋកាលីហ្វ័រញ៉ាដែលមានអក្សរ MM គឺជាផ្លាកលេខថ្លៃជាងគេបំផុតលើលោក។ ផ្លាកលេខដែលមានអក្សរពីរតួ គឺពិបាកនឹងស្វែងរកនៅសហរដ្ឋអាមេរិកណាស់ ជាពិសេសផ្លាកលេខដែលមានអក្សរពីរដូចគ្នា៕

    ប្រភព ៖ Xehay

    Share. Facebook Telegram WhatsApp
    Previous ArticleVolvo នឹងឈប់ផលិតឡានម៉ាស៊ីនម៉ាស៊ូតចាប់ពីដើមឆ្នាំ២០២៤
    Next Article ដើម្បីអមដំណើរបងប្អូន iPhone 15 ទាំង៤ម៉ូឌែល Apple បញ្ចេញកាសខ្សែថ្មីជា USB-C

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.