ព្រោះតែ Apple ទើបបំពាក់រន្ធសាក ឬរន្ធផ្ទេរទិន្ន័យថ្មី ជាប្រភេទ USB-C លើ iPhone ទាំង ៤ម៉ូឌែល ម៉្លោះហើយ កាសខ្សែប្រើរន្ធ Lightning គឺមិនអាចប្រើបានទៀតនេះ ដូចនេះ Apple ទើបបញ្ចេញកាសខ្សែមួយម៉ូឌែលទៀត ដែលប្រើរន្ធដោតជា USB-C។
កាសនេះប្រើឈ្មោះថា EarPods (USB-C) ដោយ Apple ដាក់លក់វាក្នុងតម្លៃ ១៩ដុល្លារ លើគេហទំព័រផ្ទាល់ខ្លួន។ ដូចនេះ សម្រាប់ការលក់ EarPods (USB-C) នៅប្រទេសយើងអាចមានតម្លៃលើសនេះបន្ដិចបន្ដួច។
ចំពោះសមាជិកថ្មីនេះ មិនខុសគ្នាពីម៉ូឌែលមុន គឺ EarPods (Lightning Connector) នោះឡើយ ត្បិតវាគ្រាន់តែដូរឌុយដោត ពីឌុយ Lightning ទៅជា ឌុយ USB-C៕