ស្មាតហ្វូនកំពូលរបស់ Samsung ដែលត្រៀមនឹងបញ្ចេញនាដើម ឆ្នាំ២០២៤ នឹងផ្លាស់លែនពង្រីកចម្ងាយឆ្ងាយ គឺលែន Telephoto 10x មកបំពាក់លែនខ្លី ត្រឹម 3x និង 5x។ នេះបើផ្អែកទៅលើរបាយការណ៍ពី Ice Universe។
យោងតាមប្រភពលេចឮ S24 Ultra នឹងបំពាក់លែន 10MP មានកម្រិតពង្រីក 3x ជាលែន telephoto និងលែនមួយទៀត 50MP មានកម្រិតពង្រីក 5x ជា Telephoto ដូចគ្នាផងដែរ។ យ៉ាងណាទោះលែននេះ ថយប្រវែងតិចជាងមុនគុណនឹងពីរពិតមែន ប៉ុន្ដែលែន Telephoto 50MP នេះទំនងជានឹងផ្តល់នូវការបង្កើនគុណភាពរូបភាពឱ្យខ្លាំងផងដែរ។
គួរដឹងថាលែនថតពង្រីកចម្ងាយឆ្ងាយ Telephoto 10x គឺក្រុមហ៊ុន Samsung បំពាក់លើស្មាតហ្វូនរបស់ខ្លួនបីឆ្នាំមកហើយ គឺមានលើ Galaxy S21 Ultra, S22 Ultra និង S23 Ultra។