Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡាន SUV ក្ដោបក្ដាប់ទីផ្សារលើស ៥០% ជាលើកដំបូងនៅអឺរ៉ុប
    យានយន្ត

    ឡាន SUV ក្ដោបក្ដាប់ទីផ្សារលើស ៥០% ជាលើកដំបូងនៅអឺរ៉ុប

    September 13, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តតួខ្ពស់បានសម្រេចសមិទ្ធផលថ្មីមួយនៅអឺរ៉ុប ដោយក្នុងរយៈពេល៦ខែដំបូង រថយន្តប្រភេទនេះបានកាន់កាប់ចំណែកទីផ្សារលើសពី ៥០% ជាលើកដំបូង មិនធ្លាប់មានពីមុនមក។

    ជាក់ស្ដែង ចំណែកទីផ្សារនៃរថយន្តតួខ្ពស់ SUV និង Crossover បានកើនឡើងដល់ ៥១% ខណៈដែលឆមាសដំបូងនៃឆ្នាំ២០២២ចំណែកទីផ្សារនៃរថយន្តប្រភេទនេះគឺមានចំនួន ៤៨%។
    តួលេខនៃការលក់រថយន្ត SUV សរុបលើទីផ្សារអឺរ៉ុបដែលប្រមូលបានដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Dataforce បង្ហាញថា ចំនួនលក់មានការកើនឡើង ២៣% ធៀបនឹងឆមាសដំបូងនៃឆ្នាំ២០២២ ដោយឈានដល់ចំនួន ៣,៣៧លានគ្រឿង។
    ក្រឡេកមើលរថយន្ត SUV ដែលពេញនិយមជាងគេគឺរថយន្ត Tesla Model Y ដែលលក់បាន ១៣៨ ១៥២គ្រឿង កើនឡើង ២០៧%។ រថយន្ត SUV មួយទៀត ដែលអាចលក់បានជាង១០ម៉ឺនគ្រឿង គឺរថយន្ត Volkswagen T-Roc លក់បាន ១០៤ ៤៦៥គ្រឿង កើនឡើង ៣២%។
    ចំណាត់ថ្នាក់ទីបីគឺបានទៅលើរថយន្ត Toyota Yaris Cross លក់បាន ៩៦ ៨៤៩គ្រឿង កើនឡើង ៤៩%។ នៅចំណាត់ថ្នាក់បន្តបន្ទាប់គឺរថយន្ត VW Tiguan, Dacia Duster, Hyundai Tucson, Peugeot 2008, Kia Sportage, Renault Captur និងចុងក្រោយគឺ Ford Puma៕

    ពាណិជ្ជកម្ម

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleឡានអគ្គិសនីបើកឆ្ងាយជាងគេបច្ចុប្បន្ន សាកមួយពេញជិះបាន ៨០០គ.ម
    Next Article ចេះខ្លីៗ ៥ ចំណុចនេះ ការពារកាតមិនឱ្យបាត់លុយមិនដឹងមុខ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.