[ទីផ្សារបរទេស] ពីមួយឆ្នាំទៅមួយឆ្នាំ រថយន្តអគ្គិសនីតែងតែមានការវិវត្តន៍ថ្មីដើម្បីទទួលបានសមត្ថភាពកាន់តែខ្លាំងជាងមុន។ ថ្ងៃនេះ យើងមកតាមដានពីរថយន្តអគ្គិសនីចំនួន ១០ម៉ូដែល លើទីផ្សារអាមេរិក អាចបើកបរបានឆ្ងាយជាងគេ ពេលសាកភ្លើងពេញ ៖
១. Lucid Air ឆ្នាំ២០២៣
រថយន្ត Lucid Air ឆ្នាំ២០២៣ ប្រភេទថ្លៃជាងគេ ដែលមានតម្លៃប្រមាណ ១៣៩ ៦៥០ដុល្លារ អាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងរថយន្តអគ្គិសនីដទៃទៀតលើទីផ្សារ ដោយសាកភ្លើងពេញ ជិះបានចម្ងាយដល់ទៅ ៨៣០គ.ម។
២. Tesla Model S ឆ្នាំ២០២៣
រថយន្ត Tesla Model S មានរួមបញ្ចូលចំណុចខ្លឹមៗជាច្រើន ដូចជាក់ស្ដែងគ្រាន់តែប្រភេទ Entry ដែលមានតម្លៃ ៩១ ៦៣០ដុល្លារ អាចបើកបរបានចម្ងាយ ៦៥១គ.ម ពេលសាកភ្លើងពេញ។
៣. Hyundai Ioniq 6 ឆ្នាំ២០២៣
ប្រភេទ SE នៃរថយន្ត Hyundai Ioniq 6 មានអាគុយចំណុះ ៧៧,៤kWh ដែលមានតម្លៃ ៤៦ ៦១៥ដុល្លារ អាចបើកបានចម្ងាយ ៥៨០គ.ម ពេលសាកភ្លើងពេញ។
៤. Tesla Model 3 ឆ្នាំ២០២៣
ជាមួយតម្លៃ ៤៤ ៦៣០ដុល្លារ រថយន្ត Tesla Model 3 ប្រភេទ Long Range អាចបើកបរបានដល់ចម្ងាយ ៥៧៦គ.ម មុននឹងត្រូវសាកភ្លើងជាថ្មីម្ដងទៀត។
៥. Mercedes EQS Sedan ឆ្នាំ២០២៣
មិនត្រឹមតែមានប្រណីតភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបនោះទេ ប៉ុន្តែរថយន្ត Mercedes EQS Sedan ក៏អាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាមួយចម្ងាយ ៥៦៣គ.ម និងមានតម្លៃ ១០៥ ៥៥០ដុល្លារ។
៦. Tesla Model X ឆ្នាំ២០២៣
រថយន្ត Tesla Model X ប្រភេទ Base ដែលមានតម្លៃ ១០១ ៦៣០ដុល្លារ អាចបើកបរបានចម្ងាយ ៥៦០គ.ម ពេលសាកភ្លើងពេញម្ដងៗ។
៧. Tesla Model Y ឆ្នាំ២០២៣
សម្រាប់ប្រភេទ Long Range នៃរថយន្ត Tesla Model Y ដែលមានតម្លៃចាប់ពី ៥៦ ៦៣០ដុល្លារ អាចបើកបរបានចម្ងាយ ៥៣១គ.ម ក្រោយសាកភ្លើងពេញ។
៨. GMC Hummer EV Pickup ឆ្នាំ២០២៣
GMC Hummer EV Pickup ជាឧទាហរណ៍មួយក្នុងការផលិតរថយន្តអគ្គិសនីដែលមានថាមពលខ្លាំង និងរូបរាងកាច។ ជាមួយអាគុយយក្ស ២១២,៧kWh ទោះជារថយន្តតម្លៃ ១១០ ៩២៥ដុល្លារនេះប្រើម៉ូទ័រអគ្គិសនីកម្លាំង ១០០០សេះ វានៅអាចផ្ដល់ចម្ងាយបើកបរបានដល់ ៥២៩គ.ម។
៩. Rivian R1T ឆ្នាំ២០២៣
រថយន្ត Rivian R1T តម្លៃ ៧៤ ៨០០ដុល្លារ អាចបើកបរបានចម្ងាយ ៥២៧គ.ម ហើយឆាប់ៗខាងមុខ នឹងមានជាប្រភេទ Max Pack ដែលអាចបើកបរបានចម្ងាយជាង ៦០០គ.ម ឯណោះ។
១០. BMW iX ឆ្នាំ២០២៣
BMW iX xDrive50 ដែលជាប្រភេទធូរថ្លៃជាងគេ មានតម្លៃ ៨៥ ០៩៥ដុល្លារ អាចបើកបរបានចម្ងាយដល់ ៥២១គ.ម ពេលដែលសាកភ្លើងពេញ៕
ប្រភព ៖ Car and Driver